
សាឡាត់ ស្រីឡាង បានថ្លែងឲ្យដឹងថារូបនាងស្ទើរតែលេចនោមដាក់ខោទៅហើយ
ក្នុងកម្មវិធី Killer Karaoke
របស់ទូរទស្សន៍រស្មីហង្សមាសកាលពីថ្ងៃសៅរ៍កន្លងទៅនេះ។

មុនដំបូងឡើយនាងចង់ចូលលេងក្នុងកម្មវិធីខាងលើខ្លាំងណាស់
ព្រោះនាងគិតថាសត្វពស់គ្មានអ្វីត្រូវខ្លាចផង។
តែនៅពេលចូលលេងក្នុងកម្មវិធីហ្នឹងធ្វើឲ្យនាងភ័យឡើងចង់លេចនោមម្ដងៗទៅហើយ
ព្រោះពេលនោះនាងបានរុញក្បាលចូលទៅខាំយកលុយដែលមានសត្វពស់ ដង្កូវ តុកកែ ពីងពាង
នៅជាមួយលុយ។
ស្រីស្អាតរូបនេះថ្លែងថា
“ខ្ញុំឃើញគេចូលលេងក្នុងកម្មវិធីហ្នឹងមើលទៅសប្បាយណាស់បង
តែពេលចូលលេងខ្លួនឯងបានដឹង ថាវាយ៉ាងម៉េច ទោះបីជាលើកក្រោយខាងកម្មវិធីហៅ
ខ្ញុំទៅលេងក្នុងកម្មវិធីហ្នឹងទៀត ខ្ញុំឈប់ទៅហើយ
ចូលលេងបានម្ដងនេះធ្វើឲ្យខ្ញុំរៀង លែងចង់ទៅទៀតហើយ”៕
តោះទស្សនាវីដេអូខាងក្រោម៖
0 comments:
Post a Comment