Latest Article Get our latest posts by subscribing this site

ផ្អែមណាស់! ដាលីស & លោក សក្ត័ LIVE វីដេអូនៅបន្ទប់គេងហើយនិយាយថា ពីរនាក់បានហើយ(វីដេអូ)

លោក ទេព រិនដារ៉ូ ចេញវីដេអូប្រតិកម្មនឹងរឿងមើលងាយ ព្រាប សុវត្ថិ នឹង ដៀលអ្នកស្រែ (វីដេអូ)

ពេជ្រ សោភា នឹង លោក ឆឹម សក្កដា កំពុងយកស្នេហាបោកប្រាស់មហាជនមែនអត់? (វីដេអូ)

ប្រភពពី ៖ Postnews
មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងថាលោកឆឹម សក្កដា ធ្លាប់មានទំនាក់ទំនងជាមួយប្រុសៗ និងមានគូស្នេហ៍ជាប់ខ្លួនរាល់ថ្ងៃ ខណ:ដែលពេជ្រ សោភា ក៏មានគូស្នេហ៍ជាប់ខ្លួនក្រោយលែងប្ដីរួចដែរ តែអ្នកទាំងពីរបានលេងស្ទីលបញ្ឆោតភ្នែកស្រឡាញ់គ្នា ព្រោះតែចង់បានការចាប់អារម្មណ៍។ ពេជ្រ សោភា បានឆ្លើយតបលើករណីនេះ និងបានបញ្ជាក់ថា ការតិះដៀលជារឿងដែលនាងមិនអាចទទួលយកបាន។
អ្នកនាងនិយាយថាខ្លួនមិនចង់ល្បីល្បាញ ដោយមធ្យោបាយប្រឌិតចំណងស្នេហ៍ ជាមួយលោកឆឹម សក្ដដា នោះទេ។ ផ្ទុយទៅវិញនាងថាខ្លួន ក៏មិនមានគូស្នេហ៍ក្រៅពីអ្នកសិល្ប: ដូចអ្វីដែលមនុស្សមួយក្រុមធ្វើការលាបពណ៌ និងបង្ខូចឈ្មោះឡើយ។ អ្នកនាងថាបើនាងប្រឹងបោកមហាជន តើបានអ្វីមកវិញ ប្រសិនបើរឿងពិតមួយត្រូវបានបែកការ ហើយត្រូវមហាជនរិះគន់ពេញផ្ទៃប្រទេស។ អ្នកនាងថាទំនាក់ទំនងរវាងខ្លួន និងឆឹម សក្កដា មិនមែនជារឿងការបន្លំនោះទេ ហើយអ្នកនាងក៏ហួសចិត្តដែរ ចំពោះការតិះដៀលថាអ្នកនាងលែងបញ្ឆោតស្នេហ៍ និងមានគូស្នេហ៍ក្រៅពីហ្នឹង តែយកលោកឆឹម សក្កដា បិទមុខ និងដើម្បីយោងតារារូបនេះឲ្យល្បី។ អ្នកនាងនិយាយថា«តើខ្ញុំធ្វើចឹងដើម្បីអី(បោកមហាជន) ខ្ញុំអត់យល់ថាហេតុអ្វីបានជាគេមានពាក្យដល់ថ្នាក់ហ្នឹងទេ!»។ អ្នកនាងបន្តថា មានវិធីច្រើនណាស់ដែលអាចល្បី ហើយនាងក៏មិនមែនជាមនុស្សដែលខ្លាចការពិតនោះដែរ ប្រសិនបើអ្នកនាងពិតជាមានបុរសផ្សេង ជាកំណាន់ចិត្តមែន។ អ្នកនាងនិយាយ «ដល់ចឹងខ្ញុំនិយាយអត់ចេញ តែខ្ញុំអត់ខ្វល់»។ អ្នកនាងថាលោកឆឹម សក្កដា បានបញ្ចេញសកម្មភាពយកចិត្តយកថ្លើមចំពោះនាងច្រើនយ៉ាង មុននឹងនាងជឿជាក់។ មកទល់ពេលនេះ មានការតិះដៀលមួយចំនួនថាអ្នកនាង និងតារាប្រុសជាដៃគូ បោកបញ្ឆោតមហាជន ដោយគេអះអាងថាអ្នកចង់បានការចាប់អារម្មណ៍បន្ថែមទៀត និងដើម្បីបិទបាំងរឿងខ្លួន។
លោកឆឹម សក្កដា បានអះអាងថាអ្វីដែលគេចោទប្រកាន់ ចំពោះលោកគឺរឿងដែលលោកមិនអាចទទួលយកបាន។ លោកថាខ្លួនមិនដល់ថ្នាក់ចង់ល្បី ដោយសារតែរឿងបោកប្រាស់មួយនេះនោះដែរ ដោយសារតែលោកប្រឡូកសិល្ប:ច្រើនឆ្នាំមកហើយ ដ្បិតថាមិនទាន់ល្បីខ្លាំង តែក៏មានអ្នកស្គាល់ច្រើន។ លោកថាជារឿងសោកស្ដាយ ដែលស្នេហារបស់លោក និងពេជ្រ សោភា ត្រូវបានលាបពណ៌បែបនេះ ៕









វីដេអូខាងក្រោម៖

នាយ ពែកមី ហ៊ានបោះសម្ដីដាក់ នាយក្រឹម និង នាយកុយ ដល់ថ្នាក់ហ្នឹងផង!

ប្រភពពីៈ ប្រជាប្រិយ តារា​កំប្លែង​កំពុងមាន​ឈ្មោះ​បោះ​សំឡេង​ទូទាំងប្រទេស ចែម ចាន់​តារា ហៅ នាយ ពែ​កមី បាន​ទាញយក​ប្រជាប្រិយភាព​ពី​ទស្សនិកជន​ស្ទើរតែ​ទាំងស្រុង​តាំងពី​លោក​ចូល​សិល្បៈ​ដំបូង ហើយ​ទន្ទឹមនឹងនោះ​ចាប់តាំងពី​លោក​ឈាន​ជើង​ចូល​សិល្បៈ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ តារា​កំប្លែង​ជើងចាស់​ហាក់ដូចជា​មិនសូវ​លេចធ្លោ​ដូច​ពីមុន​ទៀតឡើយ​។​
​បើទោះបីជា​បច្ចុប្បន្ន​ក្រុម​កំប្លែង​នាយ​ពែ​កមី ដែល​ដឹកនាំ​សម្ដែង​ដោយ​លោក សុវណ្ណ រិទ្ធី ហៅ លោក តា​វិចទ័រ បាន​លេចធ្លោ​ល្បី​ខ្ចរខ្ចាយ​ទូទាំងប្រទេស​ក៏ពិតមែន ប៉ុន្ដែ​តារា​កំប្លែង​សម្បូរ​ដោយ​សំនួនវោហារ នាយ ពែ​កមី មិនដែល​ភ្លេច​កំណើត​ដើម និង​ មើលរំលង​តារា​កំប្លែង​ជើងចាស់​ដែលមាន​ឈ្មោះ​ល្បី​ដូចជា នាយ​ក្រឹម និង នាយ​កុយ នោះឡើយ​។​
​ជាក់ស្ដែង​មុននេះ​បន្តិច តារា​កំប្លែង​កំពុង​ជោគជ័យ​ខ្លាំង​ក្នុង​អាជីព​ជា​អ្នកសិល្បៈ នាយ ពែ​កមី បាន​បង្ហោះ​សារ​មួយ​ឃ្លា​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជូន​ដល់​សិល្បករ​ជើងចាស់​ដែលមាន​អាជីព​ដូចគ្នា នាយ​ក្រឹម និង នាយ​កុយ ថា «​ទោះ​ដូច​ពាក្យចាស់​ថា រលក​ក្រោយ​ច្រាន​រលក​មុខ តែ​ពួកគាត់​នៅតែ​ជា​អ្នកមានគុណ និង ​ជា​គ្រូ​របស់ខ្ញុំ​ជានិច្ច បើ​គ្មាន​ពួកគាត់ ខ្ញុំ​ក៏​គ្មាន​ថ្ងៃ​នេះដែ​»​។​
​សារ​នេះ​ខ្លី​ក៏ពិតមែន ប៉ុន្ដែ​ពាក្យសម្ដី​ដែល​ពោរពេញ​ដោយ​ការគោរព​របស់​តារា​កំប្លែង​កំពុង​ឡើង​កូដ​ខ្លាំង នាយ ពែ​កមី បានធ្វើឱ្យ​មហាជន​ជាច្រើន​កោតសរសើរ​ដល់​ទឹកចិត្ត​ចេះ​ឱនលំទោន និង​ផ្ដល់​តម្លៃ​ដល់​សិល្បករ​រៀមច្បង​នេះ​ជាខ្លាំង​៕ BeBe


រំជួលចិត្ត!​ លោក​​​ អ៊ិន សុភិន​​ រលីងរលោងទឹកភ្នែកពេលនិយាយពីចៅស្រីសំណព្វ(វីដេអូ)

ប៉ែន ចំរ៉ុងសរសើរកូនស្រី...ថា"ចង់មើលកូនអោយមើលម្តាយ កុំអោយស្តាយមើលដល់លោកយាយ"

ថ្លើមធំ! ហ៊ានសាហាយជាមួយប្តី កីឡាករវាយក្នុងទ្រុងមានអីសុទ្ធតែក្បាច់កាច់ដៃកាច់ជើង(វីដេអូ)

ចង់ដឹងណាស់!! តើលោក ថៃនរៈ សត្យា មានប្រតិកម្មយ៉ាងមិុចរឿងប៉ូលីសចាប់កូនប្រុសរបស់ខ្លួន(វីដេអូ)

ក្រោយផ្ទុះព័ត៌មានដ៍កក្រើកនៅលើបណ្តាញសង្គម Facebook ទាក់ទងនឹងអតីតតារាសម្តែងល្បីឈ្មោះ លោក ថៃ នរៈពិទូ ត្រូវបានប៉ូលីសចាប់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀននៅខេត្តបាត់ដំបងនោះ ក្នុងនោះជនសង្ស័យដែលត្រូវបានចាប់ខ្លួន ក៍មានស្ត្រីម្នាក់ឈ្មោះថា អោក រតនៈប៉ុណ្ណិកា ភេទស្រី អាយុ ២៧ឆ្នាំ មានទីលំនៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ គឺជាភរិយារបស់លោក ថៃ នរៈពិទូ នេះតែម្តង។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧ នៅវេលាម៉ោង ២៣៖២០នាទី នៅចំណុចខារ៉ាអូខេ ដឹសោន ហ្ចាមីលី (The sound family KTV) ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្ចាយប៉ោ ក្រុងបាត់ដំបង កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយក្រុមអន្តគមន៍ប្រឆាំងបទល្មើស និងក្រុមបង្ការ-បង្ក្រាប នៃស្នងការដ្ឋាននគរបាលខេត្ត បានចុះបង្ក្រាបករណីផ្តល់ទីកន្លែងអោយប្រើប្រាស់ និងរក្សាទុកគ្រឿងញៀន ១លើក។

លោកវរសេនីយ៍ត្រី ស៊ាន.សុណាល់ នាយការិយាល័យប្រឆាំងគ្រឿងញៀន បានអោយដឹងថា ក្នុងកិច្ចប្រតិបត្តិការ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់ ១.ឈ្មោះ ហេង យូសុង ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ២.ឈ្មោះ ថៃ នរពិទូ ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិអូរឫស្សី២ ខណ្ឌប្រាំពីរមករា រាជធានីភ្នំពេញ ៣.ឈ្មោះ ភា ប៊ុនហេង ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅក្រុមទី១២ ភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ៤.ឈ្មោះ ហាប់ សុវត្ថិ ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅក្រុងបាត់ដំបង ៥.ឈ្មោះ អោក រតនៈប៉ុណ្ណិកា ភេទស្រី អាយុ ២៧ឆ្នាំ មានទីលំនៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ និង៦.ឈ្មោះ ហ៊ុន ម៉ាណេ ភេទស្រី អាយុ ២៧ឆ្នាំ ស្នាក់នៅបណ្តោះអាសន្ន បន្ទប់ជួលភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង។

សមត្ថកិច្ចបានធ្វើការដកហូត ថ្នាំញៀនប្រភេទកេតាមីន (Ketamine ខេ) ចំនួន ០៣កូនថង់ ទម្ងន់ ០,៨៨ក្រាម ឧបករណ៍ (ពុម្ភ) សំរាប់កែច្នៃថ្នាំ្ញញៀនអ៊ិចស្តាស៊ីចំនួន ០២ ថ្នាំអំពូល Diazepam ចំនួន ០២អំពូល ថ្នាំគ្រាប់ Zepam ចំនួន ១៦បន្ទះ ដែកកេះចំនួន ០៣ គំរបដកកែច្នៃសំរាប់ជក់ថ្នាំ្ញញៀនចំនួន ០១ បំពង់ទុយោប៉ឺតចំនួន ០១ដុំ ថង់សំរាប់ច្រកថ្នាំញៀនមួយចំនួន ក្រដាសអាលុយមីញ៉ូមចំនួន ០១ដុំ និងសំបកថ្នាំមួយចំនួន។ ករណីនេះ ជនសង្ស័យទាំង ០៦នាក់ សមត្ថកិច្ចជំនាញកំពុងរៀបចំសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
c-3


ចាំអត់? នាងម្នាក់ដែលថាអង្គរវត្តជារបស់ថៃ ឥលូវនាង...........

ទេព រិន្ទដារ៉ូ ប្រតិកម្មរឿងអោយថតជាមួយពស់.............

Powered by Blogger.

Blog Archive

 
Support : Your Link | Your Link | Your Link
Copyright © 2013. Sabay News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger