Latest Article Get our latest posts by subscribing this site

វ៉ុលថ្មីទៀតហើយ!! គ្រូអគ្គីនេត្រថាជួយបាន….​ រយ:ពេល7ថ្ងៃ ធានាសងលុយវិញ​គ្រប់ចំនួន​ មានអីអ្នកខំមិនជេប្រៀត….(វីដេអូ)

បន្ទាប់ពីស្ងាត់មួយរយះតាមបណ្តាញសង្គមហ្វេសប៊ុកដែលអ្នកគ្រប់គ្នាបានស្គាល់គាត់ហើយនោះគឺ យប់មិញនេះគ្រូទាយល្បីមានព្រះនាមថា ហោរាអគ្គីនេត្រ បានចេញវីដេអូឃ្លីបថ្មីមួយទៀតប្រកាសថា (ចង់ស្រកគីឡូមែនទេ​ អគ្គីនេត្រជួយបាន​ រយ:ពេល7ថ្ងៃស្រកយ៉ាងតិច1គីឡូទៅ2គីឡូ​ បើ7ថ្ងៃមិនស្រកធានាសងលុយវិញ​គ្រប់ចំនួន​ មិនមែនធានាតែមាត់ទេ)។ នៅក្នុងវីដេអូនោះដែរយើងសង្កេតឃើ់ញថាមានអ្នកចូលមកខំមិនជេមិនតិចនោះទេ សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖


ទេព បូព្រឹក្ស​ ស្រលាញ់ ពេជ្រ សូលីកា លើសពីមិត្តធម្មតា.......

ភ្នំពេញ៖ ភាគច្រើនប្រិយមិត្ត មិនសូវដឹងប៉ុន្មានទេ ពីមិត្តភាពដ៏ល្អ រវាងតារាចម្រៀងក្នុងផលិតកម្ម រស្មីហង្សមាស កញ្ញា ទេព បូព្រឹក្ស ជាមួយនឹង តារាចម្រៀងស្រី វ័យក្មេង ពេជ្រ សូលីកា ថាពួកគេស្រលាញ់គ្នា ដល់កម្រិតណានោះ។
បើទោះបី តារាចម្រៀងស្រី ពេជ្រ សូលីកា បានបាត់មុខ ពីវិស័យសិល្បៈអស់រយៈពេលយ៉ាងយូរ ហើយសូម្បីតែមុខនាង ស្ទើរតែធ្វើឲ្យមហាជនភ្លេចទៅហើយក្តី ក៏នៅមានមិត្តម្នាក់ ក្នុងរង្វង់សិល្បៈដូចគ្នា គឺកញ្ញា ទេព បូព្រឹក្ស តែងតែទៅលេង និងនឹករលឹកនាង ជារឿយៗ។
ក្នុងនោះដែរ គេសង្កេតឃើញថា ទង្វើរបស់ កញ្ញា ទេព បូព្រឹក្ស គឺពិតជាស្រលាញ់ កញ្ញា ពេជ្រ សូលីកា ខ្លាំងណាស់ ដែលនៅពេល ពេជ្រ សូលីកា បានបើកហាងលក់បាយ ដែលដាក់ឈ្មោះថា «បាយអូនអ៊ូក» រួចមក គឺ កញ្ញា ទេព បូព្រឹក្ស តែងតែខំប្រកូសប្រកាស តាមបណ្តាញសង្គមហ្វេសប៊ុក ឲ្យអ្នកគាំទ្របានឃើញ និងជួយទៅញ៉ាំបាយ នៅហាងមិត្តនាង។
ជាពិសេស រាល់ពេលមានកម្មវិធី តូច ធំ ដូចជា កម្មវិធីខួបកំណើតរបស់កញ្ញា ពេជ្រ សូលីកា កាលពីលើកមុនក៏ដោយ ក៏កញ្ញា ទេព បូព្រឹក្ស នៅតែឆ្លៀតពេលទៅចូលរួម ទោះបីជានាងមានការរវល់យ៉ាងណាក៏ដោយ។
អ្វីដែលសំខាន់ ថ្មីៗនេះ ពួកគេទាំងពីរនាក់ ថែមទាំងបានពាក់ចិញ្ចៀនម៉ូតដូចគ្នាទៀត ដែលទាំងនេះ អាចបញ្ជាក់បានថា  ពួកគេពិតជាស្រលាញ់គ្នាយ៉ាងខ្លាំង ប្រៀបបីដូចជាបងប្អូននឹងគ្នា៕
ចុះតើប្រិយមិត្តយល់យ៉ាងណាដែរ?
ចិញ្ចៀនម៉ូតដូចគ្នា​ ដែលកញ្ញា ទេព បូព្រឹក្ស និង ពេជ្រ សូលីកា បានពាក់


សាឡាត់ ស្រីឡាង៖ ធ្លាប់តែសើចគេ ដល់ខ្លួនឯងស្ទើរតែលេចនោមដាក់ខោម្តងនេះ (មានវីដេអូ)

សាឡាត់ ស្រីឡាង បានថ្លែងឲ្យដឹងថារូបនាងស្ទើរតែលេចនោមដាក់ខោទៅហើយ ក្នុងកម្មវិធី Killer Karaoke របស់ទូរទស្សន៍រស្មីហង្សមាសកាលពីថ្ងៃសៅរ៍កន្លងទៅនេះ។
Image may contain: 1 person, close-up
មុនដំបូងឡើយនាងចង់ចូលលេងក្នុងកម្មវិធីខាងលើខ្លាំងណាស់ ព្រោះនាងគិតថាសត្វពស់គ្មានអ្វីត្រូវខ្លាចផង។ តែនៅពេលចូលលេងក្នុងកម្មវិធីហ្នឹងធ្វើឲ្យនាងភ័យឡើងចង់លេចនោមម្ដងៗទៅហើយ ព្រោះពេលនោះនាងបានរុញក្បាលចូលទៅខាំយកលុយដែលមានសត្វពស់ ដង្កូវ តុកកែ ពីងពាង នៅជាមួយលុយ។
ស្រីស្អាតរូបនេះថ្លែងថា “ខ្ញុំឃើញគេចូលលេងក្នុងកម្មវិធីហ្នឹងមើលទៅសប្បាយណាស់បង តែពេលចូលលេងខ្លួនឯងបានដឹង ថាវាយ៉ាងម៉េច ទោះបីជាលើកក្រោយខាងកម្មវិធីហៅ ខ្ញុំទៅលេងក្នុងកម្មវិធីហ្នឹងទៀត ខ្ញុំឈប់ទៅហើយ ចូលលេងបានម្ដងនេះធ្វើឲ្យខ្ញុំរៀង លែងចង់ទៅទៀតហើយ”៕
តោះទស្សនាវីដេអូខាងក្រោម៖



លោកព្រាប សុវត្ថិ ពេជ្រ​ សោភា និង លោកG-Devith ធ្វើរឿងមួយរួមគ្នា អ្នកគាំទ្រសរសើរមិនដាច់ពីមាត់(វីដេអូ)

មិនទាន់​រៀបការ​ផង​ ពេជ្រ សោភា ​អ្នក​គាំទ្រ​ជូនពរ​ស្ដាប់​ហើយ​ព្រឺ​សម្បុរ​ (មានវីដេអូ)

សិល្បៈ ៖ ចំណង​ស្នេហ៍​តារា​ចម្រៀង​ល្បី​ឈ្មោះ ​ពេជ្រ សោភា ​និង​តារា​សម្ដែង​លោក​ ឆឹម កក្តដា ​ទើប​តែ​បាន​ប្រកាស​ជា​ចំហ​បាន​រយៈពេល​ប្រមាណ​ជិត​មួយ​ខែ​មក​ទេ ហើយ​នៅ​ពេល​នេះ​ ទោះ​ជា​អ្នក​ទាំង​ពីរ​បាន​យល់ចិត្ត​គ្នា​យ៉ាង​ជ្រាលជ្រៅ​ ប៉ុន្តែ​ពួកគេ​ក៏​មិនទាន់​និយាយ​ពី​គម្រោង​ដឹក​ដៃ​គ្នា​ចូល​រោងការ​នៅ​ឡើយ​។ ស្រាប់តែ​ពេល​នេះ​មាន​អ្នក​គាំទ្រ​ជូនពរ​ឲ្យ​អ្នក​ទាំង​ពីរ​ឆាប់​មាន​ Baby ​ទៅ​ហើយ​។ពាក្យ​ជូនពរ​ពី​អ្នក​គាំទ្រ​ឲ្យ​ ពេជ្រ សោភា ​និង​ ឆឹម កក្តដា ​ដែល​ស្ដាប់​ហើយ​គួរ​ឲ្យ​ព្រឺ​សម្បុរ​នេះ ​គឺ​អ្នក​គាំទ្រ​របស់​នាង​បាន​និយាយ​ឡើង​នៅ​ក្នុង​ពិធី​ខួបកំណើត​លោក​​ ​ឆឹម កក្តដា ​កាល​ពី​ពេល​ថ្មី​ៗ​កន្លង​ទៅ។​ ពាក់ព័ន្ធ​នឹង​ប្រយោគ​មួយ​ឃ្លា​នេះ​ដែរ​ មុន​នេះ​បន្តិច​ ពេជ្រ សោភា ​មិន​បាន​ទទួល​ទូរស័ព្ទ​ឆ្លើយ​ជា​មួយ ​Kqube.net​ ទេ ​ដូច្នេះ​ហើយ​ការ​ដែល​អ្នក​គាំទ្រ​ម្នាក់ ជូនពរ​ឲ្យ​នាង​ឆាប់​មាន​ Baby ​ប្រហែល​ជា​គេ​បាន​ដឹង​ព័ត៌មាន​ខ្លះ​ៗ​ជុំវិញ​គម្រោង​រៀប​មង្គលការ​ជា​មួយ ​ឆឹម កក្តដា ​ក៏​អាច​ថា​បាន​ ព្រោះ​ពួកគេ​មាន​ភាព​ផ្អែមល្ហែម​គួរ​ឲ្យ​កោតសរសើរ​ ៕


ក្តៅៗ! ស្អាត Sexy បទថ្មីពី Jimmy Kiss បែបចង្វាក់ញាក់គួរអោយទាក់ទាញ(វីដេអូ)

Powered by Blogger.
 
Support : Your Link | Your Link | Your Link
Copyright © 2013. Sabay News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger