Home » » នាយ ពែកមី ហ៊ានបោះសម្ដីដាក់ នាយក្រឹម និង នាយកុយ ដល់ថ្នាក់ហ្នឹងផង!

នាយ ពែកមី ហ៊ានបោះសម្ដីដាក់ នាយក្រឹម និង នាយកុយ ដល់ថ្នាក់ហ្នឹងផង!

ប្រភពពីៈ ប្រជាប្រិយ តារា​កំប្លែង​កំពុងមាន​ឈ្មោះ​បោះ​សំឡេង​ទូទាំងប្រទេស ចែម ចាន់​តារា ហៅ នាយ ពែ​កមី បាន​ទាញយក​ប្រជាប្រិយភាព​ពី​ទស្សនិកជន​ស្ទើរតែ​ទាំងស្រុង​តាំងពី​លោក​ចូល​សិល្បៈ​ដំបូង ហើយ​ទន្ទឹមនឹងនោះ​ចាប់តាំងពី​លោក​ឈាន​ជើង​ចូល​សិល្បៈ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ តារា​កំប្លែង​ជើងចាស់​ហាក់ដូចជា​មិនសូវ​លេចធ្លោ​ដូច​ពីមុន​ទៀតឡើយ​។​
​បើទោះបីជា​បច្ចុប្បន្ន​ក្រុម​កំប្លែង​នាយ​ពែ​កមី ដែល​ដឹកនាំ​សម្ដែង​ដោយ​លោក សុវណ្ណ រិទ្ធី ហៅ លោក តា​វិចទ័រ បាន​លេចធ្លោ​ល្បី​ខ្ចរខ្ចាយ​ទូទាំងប្រទេស​ក៏ពិតមែន ប៉ុន្ដែ​តារា​កំប្លែង​សម្បូរ​ដោយ​សំនួនវោហារ នាយ ពែ​កមី មិនដែល​ភ្លេច​កំណើត​ដើម និង​ មើលរំលង​តារា​កំប្លែង​ជើងចាស់​ដែលមាន​ឈ្មោះ​ល្បី​ដូចជា នាយ​ក្រឹម និង នាយ​កុយ នោះឡើយ​។​
​ជាក់ស្ដែង​មុននេះ​បន្តិច តារា​កំប្លែង​កំពុង​ជោគជ័យ​ខ្លាំង​ក្នុង​អាជីព​ជា​អ្នកសិល្បៈ នាយ ពែ​កមី បាន​បង្ហោះ​សារ​មួយ​ឃ្លា​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជូន​ដល់​សិល្បករ​ជើងចាស់​ដែលមាន​អាជីព​ដូចគ្នា នាយ​ក្រឹម និង នាយ​កុយ ថា «​ទោះ​ដូច​ពាក្យចាស់​ថា រលក​ក្រោយ​ច្រាន​រលក​មុខ តែ​ពួកគាត់​នៅតែ​ជា​អ្នកមានគុណ និង ​ជា​គ្រូ​របស់ខ្ញុំ​ជានិច្ច បើ​គ្មាន​ពួកគាត់ ខ្ញុំ​ក៏​គ្មាន​ថ្ងៃ​នេះដែ​»​។​
​សារ​នេះ​ខ្លី​ក៏ពិតមែន ប៉ុន្ដែ​ពាក្យសម្ដី​ដែល​ពោរពេញ​ដោយ​ការគោរព​របស់​តារា​កំប្លែង​កំពុង​ឡើង​កូដ​ខ្លាំង នាយ ពែ​កមី បានធ្វើឱ្យ​មហាជន​ជាច្រើន​កោតសរសើរ​ដល់​ទឹកចិត្ត​ចេះ​ឱនលំទោន និង​ផ្ដល់​តម្លៃ​ដល់​សិល្បករ​រៀមច្បង​នេះ​ជាខ្លាំង​៕ BeBe


0 comments:

Post a Comment

Powered by Blogger.

Blog Archive

 
Support : Your Link | Your Link | Your Link
Copyright © 2013. Sabay News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger