អ្នកនាងច័ន្ទ សុផានី ដែលមហាជនជាច្រើនដឹងថា មានស្នេហាមិនបានរៀបការជាមួយលោក ហ្សូណូតារាចម្រៀងលេងខ្លួនដូចនៅកម្លោះ ហើយសុផានីតែងនិយាយថា បង្កើតកូនហើយមិនទទួលខុសត្រូវ ដើរចោលប្រពន្ធកូនតាំងពីកូនស្រីគេនៅអាយុ៣ឆ្នាំរហូតដល់កូនអាយុ៨ ឆ្នាំនេះនៅតែពុំនឹករលឹកកូននោះ ធ្វើឲ្យកូនស្រីគេនឹកប៉ាគេយំអោបទូរទស្សន៍ ខណ:ប៉ាគេឈ្មោះ ហ្សូណូឡើងច្រៀងឃើញនៅកញ្ចក់ទូរទស្សន៍។
ការលើកឡើងរបស់ ចន្ទ័ សុផានីបែបនេះប្រាប់អ្នកកាសែតក្នុងស្រុកមួយ បានធ្វើឲ្យមិនត្រឹមតែរូបនាងទេដែលស្តាប់ទៅខ្លោចផ្សាគឺសូម្បីទស្ស និជនក៏រងនូវការវាយប្រហារបេះដូងអាណិតក្មេងស្រីរបស់សុផានីនិង ហ្សូណូគ្រប់ៗគ្នា ដោយសារឪពុកម្តាយគេរស់នៅពុំចុះសម្រុងហើយចិត្តឪពុកគ្មានមេត្តា ចំពោះកូនស្រីដែលកើតពីសាច់ឈាមរបស់ខ្លួននោះ។
ចន្ទ័ សុផានី និយាយប្រាប់អ្នកសារព័ត៌មានទៀតថា មិនត្រឹមតែពុំចង់ដឹងចង់ឮពីកូននោះទេឪពុកគេក៏ពុំដែលរ៉ាប់រ៉ង ក្នុងការចិញ្ចឹមកូននាងដែរ។ប៉ុន្តែយ៉ាងណាក៏ដោយ ដើម្បីរក្សានូវផ្លូវចិត្តរបស់កូនកុំឲ្យខូចចិត្ត នាងពុំដែលនិយាយថារូបនាងនិងលោក ហ្សូណូបែកបាក់គ្នានោះទេគ្រាន់តែរំលឹកប្រាប់កូនស្រីថា ប៉ារស់នៅឆ្ងាយហើយជាប់រវល់។ មិនតែប៉ុណ្ណោះថែមទាំងនិយាយល្អពីហ្សូណូឲ្យកូនស្តាប់ផងដែរ ដើម្បីកុំឲ្យនាងខូចចិត្ត ពិសេសគេកំពុងតែរៀននៅថ្នាក់ទី៣។