Home » » ពេជ្រ សោភា នឹង លោក ឆឹម សក្កដា កំពុងយកស្នេហាបោកប្រាស់មហាជនមែនអត់? (វីដេអូ)

ពេជ្រ សោភា នឹង លោក ឆឹម សក្កដា កំពុងយកស្នេហាបោកប្រាស់មហាជនមែនអត់? (វីដេអូ)

ប្រភពពី ៖ Postnews
មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងថាលោកឆឹម សក្កដា ធ្លាប់មានទំនាក់ទំនងជាមួយប្រុសៗ និងមានគូស្នេហ៍ជាប់ខ្លួនរាល់ថ្ងៃ ខណ:ដែលពេជ្រ សោភា ក៏មានគូស្នេហ៍ជាប់ខ្លួនក្រោយលែងប្ដីរួចដែរ តែអ្នកទាំងពីរបានលេងស្ទីលបញ្ឆោតភ្នែកស្រឡាញ់គ្នា ព្រោះតែចង់បានការចាប់អារម្មណ៍។ ពេជ្រ សោភា បានឆ្លើយតបលើករណីនេះ និងបានបញ្ជាក់ថា ការតិះដៀលជារឿងដែលនាងមិនអាចទទួលយកបាន។
អ្នកនាងនិយាយថាខ្លួនមិនចង់ល្បីល្បាញ ដោយមធ្យោបាយប្រឌិតចំណងស្នេហ៍ ជាមួយលោកឆឹម សក្ដដា នោះទេ។ ផ្ទុយទៅវិញនាងថាខ្លួន ក៏មិនមានគូស្នេហ៍ក្រៅពីអ្នកសិល្ប: ដូចអ្វីដែលមនុស្សមួយក្រុមធ្វើការលាបពណ៌ និងបង្ខូចឈ្មោះឡើយ។ អ្នកនាងថាបើនាងប្រឹងបោកមហាជន តើបានអ្វីមកវិញ ប្រសិនបើរឿងពិតមួយត្រូវបានបែកការ ហើយត្រូវមហាជនរិះគន់ពេញផ្ទៃប្រទេស។ អ្នកនាងថាទំនាក់ទំនងរវាងខ្លួន និងឆឹម សក្កដា មិនមែនជារឿងការបន្លំនោះទេ ហើយអ្នកនាងក៏ហួសចិត្តដែរ ចំពោះការតិះដៀលថាអ្នកនាងលែងបញ្ឆោតស្នេហ៍ និងមានគូស្នេហ៍ក្រៅពីហ្នឹង តែយកលោកឆឹម សក្កដា បិទមុខ និងដើម្បីយោងតារារូបនេះឲ្យល្បី។ អ្នកនាងនិយាយថា«តើខ្ញុំធ្វើចឹងដើម្បីអី(បោកមហាជន) ខ្ញុំអត់យល់ថាហេតុអ្វីបានជាគេមានពាក្យដល់ថ្នាក់ហ្នឹងទេ!»។ អ្នកនាងបន្តថា មានវិធីច្រើនណាស់ដែលអាចល្បី ហើយនាងក៏មិនមែនជាមនុស្សដែលខ្លាចការពិតនោះដែរ ប្រសិនបើអ្នកនាងពិតជាមានបុរសផ្សេង ជាកំណាន់ចិត្តមែន។ អ្នកនាងនិយាយ «ដល់ចឹងខ្ញុំនិយាយអត់ចេញ តែខ្ញុំអត់ខ្វល់»។ អ្នកនាងថាលោកឆឹម សក្កដា បានបញ្ចេញសកម្មភាពយកចិត្តយកថ្លើមចំពោះនាងច្រើនយ៉ាង មុននឹងនាងជឿជាក់។ មកទល់ពេលនេះ មានការតិះដៀលមួយចំនួនថាអ្នកនាង និងតារាប្រុសជាដៃគូ បោកបញ្ឆោតមហាជន ដោយគេអះអាងថាអ្នកចង់បានការចាប់អារម្មណ៍បន្ថែមទៀត និងដើម្បីបិទបាំងរឿងខ្លួន។
លោកឆឹម សក្កដា បានអះអាងថាអ្វីដែលគេចោទប្រកាន់ ចំពោះលោកគឺរឿងដែលលោកមិនអាចទទួលយកបាន។ លោកថាខ្លួនមិនដល់ថ្នាក់ចង់ល្បី ដោយសារតែរឿងបោកប្រាស់មួយនេះនោះដែរ ដោយសារតែលោកប្រឡូកសិល្ប:ច្រើនឆ្នាំមកហើយ ដ្បិតថាមិនទាន់ល្បីខ្លាំង តែក៏មានអ្នកស្គាល់ច្រើន។ លោកថាជារឿងសោកស្ដាយ ដែលស្នេហារបស់លោក និងពេជ្រ សោភា ត្រូវបានលាបពណ៌បែបនេះ ៕









វីដេអូខាងក្រោម៖

0 comments:

Post a Comment

Powered by Blogger.

Blog Archive

 
Support : Your Link | Your Link | Your Link
Copyright © 2013. Sabay News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger