Latest Article Get our latest posts by subscribing this site

ទម្លាប់អាក្រក់របស់ ពែកមី ដែលគ្រប់គ្នាមិនដែលដឹង...........

តារាកំប្លែងល្បីឈ្មោះប្រចាំស្ថានីយទូរទស្សន៍ CTN នាយពែកមី បានទម្លាយអោយដឹងនៅលើ Facebook ពីទម្លាប់អាក្រក់របស់ខ្លួនពេលបើកបរលើដងផ្លូវគឺដៃនៅឆ្លៀតចុចទូរស័ព្ទដៃទៀត ទោះបីលោកដឹងថាវាគ្រោះថ្នាក់ក៍ដោយ។ នាយពែកមី បានរៀបរាប់ថា៖ “ទំលាប់អាក្រក់របស់ខ្ញុំគី ពេលបើកបរលើដងផ្លូវ តែងតែចុចទូរសព្វ ដឹងថាវាប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស់ តែកែមិនបាន នៅមិនសុខ តើបងប្អូនណាខ្លះ?មានទំលាប់ចឹងដែ?”
17361686_662377277285906_964854317675662420_n
គួរបញ្ជាក់ផងដែរថា តារាកំប្លែងល្បីឈ្មោះដែលមានដើមកំណើតពីខេត្តស្វាយរៀង រូបនេះត្រូវបានមហាជនជាច្រើនស្រលាញ់និងចូលចិត្ត នូវទេពកោសល្យរបស់លោក ក្នុងការសំដែង ហើយលោកក៍ជាតារាចម្រៀងមួយរូបនៅក្នុងផលិតកម្មថោនផងដែរ។
17308710_660716294118671_712992611790576903_n 17201256_659204834269817_178387277331930535_n
Screen Shot 2017-03-16 at 2.55.33 PM


បែកធ្លាយវីដេអូកំរ​ របស់ ឱក សុគន្ធកញ្ញា ច្រៀងបទ “ជាតិជាស្រ្តី” កាលពីកញ្ញាអាយុ 10ឆ្នាំ…!

កំពូលតារាចម្រៀងដែលកំពុងតែមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់បងប្អូនទស្សនិកជនគ្រប់ស្រទាប់កញ្ញា ឱក សុគន្ធកញ្ញា ដែលបានកើតក្នុងគ្រួសារអ្នកសិល្បៈដោយមានឪពុកជាអតីតតន្ដ្រីករ ឯម្ដាយជាគ្រូបង្រៀននៅសាលាវិចិត្រសិល្បៈ ហើយក្នុងពេលនេះ កញ្ញាកំពុងតែទទួបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងបទចម្រងថ្មីបទ រាំអ៊ីចេះ 
43c00faa741dadb0de8b3ed1f0b5fe2f975e9101
គួររំលឹកដល់ប្រវត្ដិចូលប្រឡូកក្នុងវិស័យចម្រៀងដំបូង កញ្ញាធ្លាប់ឡើងច្រៀងនៅលើឆាក តាំងពីអាយុ ១០ឆ្នាំមកម្ល៉េះ ហើយកាលពីថ្ងៃទី៩ខែមីនា កន្លងទៅ វីដេអូដ៏កម្រមួយបានត្រូវបានគេបង្ហោះនៅក្នុង YouTube បង្ហាញពីការបកស្រាយបទចម្រៀងរបស់កញ្ញា ឱក សុគន្ធកញ្ញា កាលពីនាងនៅអាយុប្រមាណជា១០ឆ្នាំ ដោយឈរច្រៀងយ៉ាងពិរោះ និងមានទំនុកចិត្តក្នុងចម្រៀងមួយបទដែលមានចំណងជើងថា ” ជាតិស្រ្តី ” ។ តោះទៅទស្សនាវីដេអូនោះទាំងអស់គ្នា ។
គួរឱ្យដឹងដែរថា កញ្ញា ឱក សុគន្ធកញ្ញា ក៏បានច្រៀងបទចម្រៀង «ជាតិស្រ្តី» នេះរួមគ្នាជាមួយតារាចម្រៀងស្រីរបស់ហង្សមាសចំនួន ៧រូបផ្សេងទៀតផងដែរ នៅលើឆាកតន្រ្តីស្រាបៀរហ្គេនប៊ឺង កាលពីថ្ងៃទិវាបុណ្យសិទ្ធិនារី៨មីនា ៕
a2bee88a0ae2d0d0041bf059203bfebcf467cd97


ក្តៅៗ!! ធ្លាយ​ព័ត៌មាន​ ងួន ច័ន្ទដេវីត ​មក​ចរចា​ជាមួយ​ ថោន​ ស្ងាត់​ៗ​

សិល្បៈ ៖ ខណៈ​ដែល​តារា​ចម្រៀង​ផលិតកម្ម​ ហង្សមាស ​បាន​សម្រេចចិត្ត​ចាកចេញ​ពី​ទ្រនំ​ចាស់​ជា​បន្តបន្ទាប់​មក​ច្រៀង​នៅ​ផលិតកម្ម ​ថោន​ ជា​ច្រើន​រូប​រួច​មក​ នៅ​ពេល​​នេះ​ក៏​ធ្លាយ​ចេញ​ព័ត៌មាន​តារា​ចម្រៀង​កំពុង​ឡើង​កូដ​របស់ ​ហង្សមាស ​លោក​ ងួន ច័ន្ទដេវីត ​ម្នាក់ទៀត​ ក៏​បាន​ឆ្លៀត​ពេល​មក​ចរចា​ជាមួយ​ ថោន​ ស្ងាត់​ ប៉ុន្តែ​លទ្ធផល​យ៉ាង​ណា​នោះ​មិនទាន់​ចេញ​មក​ច្បាស់​ទេ។​

​យោង​តាម​ប្រភព​ព័ត៌មាន​ក្រៅ​ផ្លូវការ​ពី​ក្រុម​អ្នក​បច្ចេកទេស​នៅ​ផលិតកម្ម​ ថោន ​បាន​បង្ហើប​ប្រាប់​ថា ​តារា​ចម្រៀង​កំពុង​ល្បី​ក្នុង​ស្រទាប់​យុវវ័យ​របស់​ផលិតកម្ម ហង្សមាស លោក​ ងួន ច័ន្ទដេវីត ​ម្នាក់​ទៀត​ហើយ​ ដែល​ទើប​តែ​មក​ចរចា​ស្ងាត់​ៗ​ជា​មួយ​ផលិតកម្ម​ ថោន ​បន្ទាប់​ពី​ ឈិត សុវណ្ណបញ្ញា ​យក់ ឋិតរដ្ឋា​ និង​ ស៊ុន ស្រីពេជ្រ ដែល​ទើប​មក​ធ្វើ​ជា​តារា​ចំណូល​ថ្មី​របស់​ ថោន ​។

ការ​ធ្លាយ​ចេញ​ព័ត៌មាន​ ងួន ច័ន្ទដេវីត​ បោះបង់​ ហង្សមាស ​មក​ជ្រក​នៅ​ទ្រនំ​ ថោន​ ស្រប​ពេល ដែល​បទ​ចម្រៀង​វ៉ុល​ចូល​ឆ្នាំ​របស់​លោក​បាន​ចេញ​ជា​បន្តបន្ទាប់​នៅ ​ហង្សមាស ​ក្នុង​ពេល​ថ្មី​ៗ​នេះ ​លោក​ តាន់ ចន្ថា​ អ្នក​យក​ព័ត៌មាន ​Kqube.net ​ក៏​បាន​ទូរស័ព្ទ​សួរ​នាំ​បញ្ជាក់​ពី​លោក ​ងួន ច័ន្ទដេវីត ​បន្ថែម​ដែរ​ ប៉ុន្តែ​តារា​រូប​នេះ​មិន​បាន​ឆ្លើយតប​ទេ​ គឺ​មាន​ជំនួយការ​ជា​អ្នក​លើក​ជំនួស ​ហើយ​បាន​ឆ្លើយ​ថា​  ដេវីត​ កំពុង​ជាប់​ថត​ ដោយ​ឲ្យ​ខល​ទៅ​ម្ដង​ទៀត​រយៈពេល​១៥​នាទី​ក្រោយ​ទើប​បាន​​ជួប។​ តែ​ពេល​យើង​ទំនាក់ទំនង​ជា​ថ្មី​តាម​ការ​ណាត់ ​នៅ​តែ​មិន​ជោគជ័យ​ ដោយ​ជំនួយការ​ដដែល​នេះ​ប្រាប់​ថា​សុំ​លើក​ទៅ​ល្ងាច​ម្ដង​ទៀត​។

​ដោយឡែក​លោក​ អុិន រិទ្ធីចិត្រ​ អ្នក​គ្រប់គ្រង​ការ​ផលិត​នៅ ​ថោន ​បាន​ប្រាប់​ថា ​សម្រាប់​ព័ត៌មាន​តារា​ចម្រៀង ​ងួន ច័ន្ទដេវីត​ មក​ ថោន​ គឺ​មិនទាន់​ច្បាស់​ទេ ​តែ​លោក​ពិត​ជា​បាន​មក​ចរចា​ជា​មួយ​ ថោន ​កាល​ពី​ប្រមាណ​ជា​មួយ​ខែ​មុន​ពិត​មែន​ ប៉ុន្តែ​ស្រប​គ្នា​នេះ​លោក​ក៏​មាន​បទ​ចម្រៀង ​ចេញ​នៅ​ ហង្សមាស ​បន្ត​ទៀត​ដែរ​ ដូច្នេះ​ហើយ​លោក​ក៏​មិនទាន់​និយាយ​បាន​ថា​ ជំនួប​ពិភាក្សា​របស់ ដេវីត ​ជាមួយ ថោន ជោគជ័យ ​ឬ​បរាជ័យ​នោះ​ទេ ​ព្រោះ​ការងារ​នេះ​ផុត​ដែន​គ្រប់គ្រង​របស់​លោក​៕



ក្តៅៗ!! បែកធ្លាយនាយចឹមស៊ីប្រុសដូចគ្នាយ៉ាងសាហាវកប់ម៉ង!!


នាយចឹងជាតារាកំប្លែងមួយរូបដែលមានវ័យក្មេងជាងគេក្នុងក្រុមនាយពាក់មីរបស់ទូរទស្សន៍ctn ដែលកំពុងតែល្បីខ្លាំងក្នុងសិល្ប:​ ។ តែឥឡូវនេះគេឃើញថានាយ

ចឹម កំពុងតែទទួលការចាប់អារម្មណ៍នឹងគាំទ្រខ្លាំងពីមិត្តយុវ័យទាំងចាស់ទាំងក្មេង ចំពោះការសម្តែង កំប្លែងក្នុងក្រុម ហើយគេឃើញថានាយចឹមមិនត្រឹមតែជាតារាកំប្លែង

ដែលពូកែតែមួយមុខប៉ុណ្ណោះទេ កន្លងមកនេះនាយចឹមបានជោគជ័យខ្លាំងទៅលើ បទចម្រៀងរបស់ខ្លួន លើសពីនេះទៅនោះ នាយចឹម ធ្លាប់បានថតរឿងច្រើនទៀតផង
ហើយបន្តមកដល់បច្ចបន្ននៅទទួលការគាំទ្រខ្លាំងមិនចាញ់តារាជើងចាស់ប៉ុន្មាននោះទេ។

តែថ្មីនេះនាយចឹម​ បានទទួលការថតរឿងថ្មីនៅផលិតកម្មថ្មីមួយហើយធ្លាយមានឈុតខ្លះៗរបស់នាយចឹម ដែលធ្វើអោយអ្នកគាំទ្រ កំពុងតែទន្ទឹងរង់មើលនៅខ្សែរភាពថ្មី
ដែលមានវត្តមានតារារូបនេះទៀតផង។ សូមមើលដូចខាងក្រោមនេះ





MV បទ«គ្រងចិត្ត»របស់ Jimmi Kiss ចេញភ្លាម ល្បីភ្លែត (មានវីដេអូ)

MV​បទ​ចម្រៀង​ថ្មី​មួយ​បទ​មាន​ចំណងជើង​«​គ្រង​ចិត្ត​»​ដែល​ច្រៀង​ដោយ​លោក JimmiKiss ទើបតែ​ចេញ​នាពេល​ថ្មីៗ​នេះ ធ្វើឱ្យ​អ្នក​ដែល​បាន​ស្តាប់​មានការ​ចាប់អារម្មណ៍​និង​ពេញចិត្ត ព្រោះ​ជា​បទ​មនោសញ្ចេតនា​យ៉ាង​ពីរោះ ។​


Image may contain: 1 person, playing a musical instrument and guitar
​ម្ចាស់​បទ «Baby I’m Sorry» លោក សារុណ កល្យាណ ហៅ Jimmy Kiss កំពុង​តែមាន​ប្រជាប្រិយភាព​ក្នុងការ​ច្រៀង​បទ​ចម្រៀង​និពន្ធ​ថ្មី មិន​ចម្លង​គេ ។​
Image may contain: one or more people, people on stage, people standing, concert and night
​ចង់ដឹងថា តើ​បទ​«​គ្រង​ចិត្ត​» ពីរោះ​ជក់ចិត្ត និង ប្លែក​ពីបទ​ចម្រៀង​នានា​យ៉ាងណា​នោះ សូម​នាំគ្នា​តាមដាន​ស្តាប់ និង ទស្សនា​ដូចតទៅ ៕   ដេវីត​
Image may contain: one or more peopleImage may contain: 1 person, sitting, shoes, guitar, child and outdoor




ក្តៅៗ!! សុខ សោម៉ាវត្តី ប្រតិកម្មរឿងមានមតិមួយចំនួនថានាងថតរឿងស៊ីថ្លៃ........

ភ្នំពេញ៖ តារាសម្តែងស្រីកំពុងមានប្រជាប្រិយភាព និងពោរពេញទៅដោយសមត្ថភាព អ្នកនាង សុខ សោម៉ាវត្តី ថ្មីៗនេះ ត្រូវបានផលិតករ មួយរូបមិនបញ្ចេញឈ្មោះ ទម្លាយពីតម្លៃខ្លួន ថតរឿងដុំខ្នាតធំ របស់អ្នកនាង។ ដោយក្នុងនោះផងដែរ ផលិតកររូបនោះ បានលើកឡើងថា សុខ សោម៉ាវត្តី ត្រូវបានផលិតករមួយចំនួន ធ្វើការពិចារណា ដោយអ្នកខ្លះគិតថា នាងថ្លៃណាស់ ចំណែកឯផលិតករថ្មី ទើបតែកវែកកឆ្នាំងឯណោះវិញ គឺមិនហ៊ានយកនាង មកសម្ដែងតែម្តង។
ចំពោះការទម្លាយតម្លៃខ្លួនដោយលើកឡើងថានាងមានតម្លៃថ្លៃនេះផងដែរ អ្នកនាង សុខ សោម៉ាវត្តីក៏បង្ហើរសារមួយនៅលើហ្វេសប៊ុកភ្លែតដោយនាង បាននិយាយពីអារម្មណ៍ក្នុងចិត្តថា ៖
«ឲ្យតម្លៃអ្នកសិល្បៈខ្មែរខ្លះផង .... គ្នាហត់គ្នាក្ដៅគ្នារងគ្រោះគ្រប់បែបយ៉ាង ដើម្បីតែ ម៉្យាងគឺបានអ្វីដែលល្អចែកទស្សនិកជនទស្សនា កុំឲ្យតម្លៃអ្នកដ៏ទៃច្រើនពេក .... ប៉ុណ្ណឹងថាថ្លៃ? ចុះគេ ?»។
សារមួយនេះ បានធ្វើឲ្យមហាជនជាច្រើននៅលើបណ្តាញសង្គម យល់ស្របជាមួយ នឹងនាង ដោយពួកគេយល់និងស្គាល់ច្បាស់ពីសមត្ថភាពរបស់ សុខ សោម៉ាវត្តី ដោយនាង គឺជាតារាសម្តែងស្រីដ៏មានទេពកោសល្យមួយរូប អាចសម្តែងមានគ្រប់ទម្រង់បែបបទ ជាពិសេសគឺតួក្រមិចក្រមើមតែម្តង ដែលធ្វើឲ្យអ្នកទស្សនា មើលហើយមានអារម្មណ៍ថារីករាយទៅតាម។ បើនិយាយពីតម្លៃខ្លួនពី ៥ពាន់ ទៅ៦ពាន់ដុល្លារអាមេរិក ក្នុងការថតរឿងដុំខ្នាតធំមួយរឿងនេះ គឺពិតជាសាកសមណាស់ទៅនឹងសមត្ថភាពរបស់នាង៕
ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ?



វ៉ុលថ្មីទៀតហើយ!! គ្រូអគ្គីនេត្រថាជួយបាន….​ រយ:ពេល7ថ្ងៃ ធានាសងលុយវិញ​គ្រប់ចំនួន​ មានអីអ្នកខំមិនជេប្រៀត….(វីដេអូ)

បន្ទាប់ពីស្ងាត់មួយរយះតាមបណ្តាញសង្គមហ្វេសប៊ុកដែលអ្នកគ្រប់គ្នាបានស្គាល់គាត់ហើយនោះគឺ យប់មិញនេះគ្រូទាយល្បីមានព្រះនាមថា ហោរាអគ្គីនេត្រ បានចេញវីដេអូឃ្លីបថ្មីមួយទៀតប្រកាសថា (ចង់ស្រកគីឡូមែនទេ​ អគ្គីនេត្រជួយបាន​ រយ:ពេល7ថ្ងៃស្រកយ៉ាងតិច1គីឡូទៅ2គីឡូ​ បើ7ថ្ងៃមិនស្រកធានាសងលុយវិញ​គ្រប់ចំនួន​ មិនមែនធានាតែមាត់ទេ)។ នៅក្នុងវីដេអូនោះដែរយើងសង្កេតឃើ់ញថាមានអ្នកចូលមកខំមិនជេមិនតិចនោះទេ សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖


ទេព បូព្រឹក្ស​ ស្រលាញ់ ពេជ្រ សូលីកា លើសពីមិត្តធម្មតា.......

ភ្នំពេញ៖ ភាគច្រើនប្រិយមិត្ត មិនសូវដឹងប៉ុន្មានទេ ពីមិត្តភាពដ៏ល្អ រវាងតារាចម្រៀងក្នុងផលិតកម្ម រស្មីហង្សមាស កញ្ញា ទេព បូព្រឹក្ស ជាមួយនឹង តារាចម្រៀងស្រី វ័យក្មេង ពេជ្រ សូលីកា ថាពួកគេស្រលាញ់គ្នា ដល់កម្រិតណានោះ។
បើទោះបី តារាចម្រៀងស្រី ពេជ្រ សូលីកា បានបាត់មុខ ពីវិស័យសិល្បៈអស់រយៈពេលយ៉ាងយូរ ហើយសូម្បីតែមុខនាង ស្ទើរតែធ្វើឲ្យមហាជនភ្លេចទៅហើយក្តី ក៏នៅមានមិត្តម្នាក់ ក្នុងរង្វង់សិល្បៈដូចគ្នា គឺកញ្ញា ទេព បូព្រឹក្ស តែងតែទៅលេង និងនឹករលឹកនាង ជារឿយៗ។
ក្នុងនោះដែរ គេសង្កេតឃើញថា ទង្វើរបស់ កញ្ញា ទេព បូព្រឹក្ស គឺពិតជាស្រលាញ់ កញ្ញា ពេជ្រ សូលីកា ខ្លាំងណាស់ ដែលនៅពេល ពេជ្រ សូលីកា បានបើកហាងលក់បាយ ដែលដាក់ឈ្មោះថា «បាយអូនអ៊ូក» រួចមក គឺ កញ្ញា ទេព បូព្រឹក្ស តែងតែខំប្រកូសប្រកាស តាមបណ្តាញសង្គមហ្វេសប៊ុក ឲ្យអ្នកគាំទ្របានឃើញ និងជួយទៅញ៉ាំបាយ នៅហាងមិត្តនាង។
ជាពិសេស រាល់ពេលមានកម្មវិធី តូច ធំ ដូចជា កម្មវិធីខួបកំណើតរបស់កញ្ញា ពេជ្រ សូលីកា កាលពីលើកមុនក៏ដោយ ក៏កញ្ញា ទេព បូព្រឹក្ស នៅតែឆ្លៀតពេលទៅចូលរួម ទោះបីជានាងមានការរវល់យ៉ាងណាក៏ដោយ។
អ្វីដែលសំខាន់ ថ្មីៗនេះ ពួកគេទាំងពីរនាក់ ថែមទាំងបានពាក់ចិញ្ចៀនម៉ូតដូចគ្នាទៀត ដែលទាំងនេះ អាចបញ្ជាក់បានថា  ពួកគេពិតជាស្រលាញ់គ្នាយ៉ាងខ្លាំង ប្រៀបបីដូចជាបងប្អូននឹងគ្នា៕
ចុះតើប្រិយមិត្តយល់យ៉ាងណាដែរ?
ចិញ្ចៀនម៉ូតដូចគ្នា​ ដែលកញ្ញា ទេព បូព្រឹក្ស និង ពេជ្រ សូលីកា បានពាក់


សាឡាត់ ស្រីឡាង៖ ធ្លាប់តែសើចគេ ដល់ខ្លួនឯងស្ទើរតែលេចនោមដាក់ខោម្តងនេះ (មានវីដេអូ)

សាឡាត់ ស្រីឡាង បានថ្លែងឲ្យដឹងថារូបនាងស្ទើរតែលេចនោមដាក់ខោទៅហើយ ក្នុងកម្មវិធី Killer Karaoke របស់ទូរទស្សន៍រស្មីហង្សមាសកាលពីថ្ងៃសៅរ៍កន្លងទៅនេះ។
Image may contain: 1 person, close-up
មុនដំបូងឡើយនាងចង់ចូលលេងក្នុងកម្មវិធីខាងលើខ្លាំងណាស់ ព្រោះនាងគិតថាសត្វពស់គ្មានអ្វីត្រូវខ្លាចផង។ តែនៅពេលចូលលេងក្នុងកម្មវិធីហ្នឹងធ្វើឲ្យនាងភ័យឡើងចង់លេចនោមម្ដងៗទៅហើយ ព្រោះពេលនោះនាងបានរុញក្បាលចូលទៅខាំយកលុយដែលមានសត្វពស់ ដង្កូវ តុកកែ ពីងពាង នៅជាមួយលុយ។
ស្រីស្អាតរូបនេះថ្លែងថា “ខ្ញុំឃើញគេចូលលេងក្នុងកម្មវិធីហ្នឹងមើលទៅសប្បាយណាស់បង តែពេលចូលលេងខ្លួនឯងបានដឹង ថាវាយ៉ាងម៉េច ទោះបីជាលើកក្រោយខាងកម្មវិធីហៅ ខ្ញុំទៅលេងក្នុងកម្មវិធីហ្នឹងទៀត ខ្ញុំឈប់ទៅហើយ ចូលលេងបានម្ដងនេះធ្វើឲ្យខ្ញុំរៀង លែងចង់ទៅទៀតហើយ”៕
តោះទស្សនាវីដេអូខាងក្រោម៖



លោកព្រាប សុវត្ថិ ពេជ្រ​ សោភា និង លោកG-Devith ធ្វើរឿងមួយរួមគ្នា អ្នកគាំទ្រសរសើរមិនដាច់ពីមាត់(វីដេអូ)

មិនទាន់​រៀបការ​ផង​ ពេជ្រ សោភា ​អ្នក​គាំទ្រ​ជូនពរ​ស្ដាប់​ហើយ​ព្រឺ​សម្បុរ​ (មានវីដេអូ)

សិល្បៈ ៖ ចំណង​ស្នេហ៍​តារា​ចម្រៀង​ល្បី​ឈ្មោះ ​ពេជ្រ សោភា ​និង​តារា​សម្ដែង​លោក​ ឆឹម កក្តដា ​ទើប​តែ​បាន​ប្រកាស​ជា​ចំហ​បាន​រយៈពេល​ប្រមាណ​ជិត​មួយ​ខែ​មក​ទេ ហើយ​នៅ​ពេល​នេះ​ ទោះ​ជា​អ្នក​ទាំង​ពីរ​បាន​យល់ចិត្ត​គ្នា​យ៉ាង​ជ្រាលជ្រៅ​ ប៉ុន្តែ​ពួកគេ​ក៏​មិនទាន់​និយាយ​ពី​គម្រោង​ដឹក​ដៃ​គ្នា​ចូល​រោងការ​នៅ​ឡើយ​។ ស្រាប់តែ​ពេល​នេះ​មាន​អ្នក​គាំទ្រ​ជូនពរ​ឲ្យ​អ្នក​ទាំង​ពីរ​ឆាប់​មាន​ Baby ​ទៅ​ហើយ​។ពាក្យ​ជូនពរ​ពី​អ្នក​គាំទ្រ​ឲ្យ​ ពេជ្រ សោភា ​និង​ ឆឹម កក្តដា ​ដែល​ស្ដាប់​ហើយ​គួរ​ឲ្យ​ព្រឺ​សម្បុរ​នេះ ​គឺ​អ្នក​គាំទ្រ​របស់​នាង​បាន​និយាយ​ឡើង​នៅ​ក្នុង​ពិធី​ខួបកំណើត​លោក​​ ​ឆឹម កក្តដា ​កាល​ពី​ពេល​ថ្មី​ៗ​កន្លង​ទៅ។​ ពាក់ព័ន្ធ​នឹង​ប្រយោគ​មួយ​ឃ្លា​នេះ​ដែរ​ មុន​នេះ​បន្តិច​ ពេជ្រ សោភា ​មិន​បាន​ទទួល​ទូរស័ព្ទ​ឆ្លើយ​ជា​មួយ ​Kqube.net​ ទេ ​ដូច្នេះ​ហើយ​ការ​ដែល​អ្នក​គាំទ្រ​ម្នាក់ ជូនពរ​ឲ្យ​នាង​ឆាប់​មាន​ Baby ​ប្រហែល​ជា​គេ​បាន​ដឹង​ព័ត៌មាន​ខ្លះ​ៗ​ជុំវិញ​គម្រោង​រៀប​មង្គលការ​ជា​មួយ ​ឆឹម កក្តដា ​ក៏​អាច​ថា​បាន​ ព្រោះ​ពួកគេ​មាន​ភាព​ផ្អែមល្ហែម​គួរ​ឲ្យ​កោតសរសើរ​ ៕


ក្តៅៗ! ស្អាត Sexy បទថ្មីពី Jimmy Kiss បែបចង្វាក់ញាក់គួរអោយទាក់ទាញ(វីដេអូ)

ផ្អែមណាស់! ដាលីស & លោក សក្ត័ LIVE វីដេអូនៅបន្ទប់គេងហើយនិយាយថា ពីរនាក់បានហើយ(វីដេអូ)

លោក ទេព រិនដារ៉ូ ចេញវីដេអូប្រតិកម្មនឹងរឿងមើលងាយ ព្រាប សុវត្ថិ នឹង ដៀលអ្នកស្រែ (វីដេអូ)

ពេជ្រ សោភា នឹង លោក ឆឹម សក្កដា កំពុងយកស្នេហាបោកប្រាស់មហាជនមែនអត់? (វីដេអូ)

ប្រភពពី ៖ Postnews
មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងថាលោកឆឹម សក្កដា ធ្លាប់មានទំនាក់ទំនងជាមួយប្រុសៗ និងមានគូស្នេហ៍ជាប់ខ្លួនរាល់ថ្ងៃ ខណ:ដែលពេជ្រ សោភា ក៏មានគូស្នេហ៍ជាប់ខ្លួនក្រោយលែងប្ដីរួចដែរ តែអ្នកទាំងពីរបានលេងស្ទីលបញ្ឆោតភ្នែកស្រឡាញ់គ្នា ព្រោះតែចង់បានការចាប់អារម្មណ៍។ ពេជ្រ សោភា បានឆ្លើយតបលើករណីនេះ និងបានបញ្ជាក់ថា ការតិះដៀលជារឿងដែលនាងមិនអាចទទួលយកបាន។
អ្នកនាងនិយាយថាខ្លួនមិនចង់ល្បីល្បាញ ដោយមធ្យោបាយប្រឌិតចំណងស្នេហ៍ ជាមួយលោកឆឹម សក្ដដា នោះទេ។ ផ្ទុយទៅវិញនាងថាខ្លួន ក៏មិនមានគូស្នេហ៍ក្រៅពីអ្នកសិល្ប: ដូចអ្វីដែលមនុស្សមួយក្រុមធ្វើការលាបពណ៌ និងបង្ខូចឈ្មោះឡើយ។ អ្នកនាងថាបើនាងប្រឹងបោកមហាជន តើបានអ្វីមកវិញ ប្រសិនបើរឿងពិតមួយត្រូវបានបែកការ ហើយត្រូវមហាជនរិះគន់ពេញផ្ទៃប្រទេស។ អ្នកនាងថាទំនាក់ទំនងរវាងខ្លួន និងឆឹម សក្កដា មិនមែនជារឿងការបន្លំនោះទេ ហើយអ្នកនាងក៏ហួសចិត្តដែរ ចំពោះការតិះដៀលថាអ្នកនាងលែងបញ្ឆោតស្នេហ៍ និងមានគូស្នេហ៍ក្រៅពីហ្នឹង តែយកលោកឆឹម សក្កដា បិទមុខ និងដើម្បីយោងតារារូបនេះឲ្យល្បី។ អ្នកនាងនិយាយថា«តើខ្ញុំធ្វើចឹងដើម្បីអី(បោកមហាជន) ខ្ញុំអត់យល់ថាហេតុអ្វីបានជាគេមានពាក្យដល់ថ្នាក់ហ្នឹងទេ!»។ អ្នកនាងបន្តថា មានវិធីច្រើនណាស់ដែលអាចល្បី ហើយនាងក៏មិនមែនជាមនុស្សដែលខ្លាចការពិតនោះដែរ ប្រសិនបើអ្នកនាងពិតជាមានបុរសផ្សេង ជាកំណាន់ចិត្តមែន។ អ្នកនាងនិយាយ «ដល់ចឹងខ្ញុំនិយាយអត់ចេញ តែខ្ញុំអត់ខ្វល់»។ អ្នកនាងថាលោកឆឹម សក្កដា បានបញ្ចេញសកម្មភាពយកចិត្តយកថ្លើមចំពោះនាងច្រើនយ៉ាង មុននឹងនាងជឿជាក់។ មកទល់ពេលនេះ មានការតិះដៀលមួយចំនួនថាអ្នកនាង និងតារាប្រុសជាដៃគូ បោកបញ្ឆោតមហាជន ដោយគេអះអាងថាអ្នកចង់បានការចាប់អារម្មណ៍បន្ថែមទៀត និងដើម្បីបិទបាំងរឿងខ្លួន។
លោកឆឹម សក្កដា បានអះអាងថាអ្វីដែលគេចោទប្រកាន់ ចំពោះលោកគឺរឿងដែលលោកមិនអាចទទួលយកបាន។ លោកថាខ្លួនមិនដល់ថ្នាក់ចង់ល្បី ដោយសារតែរឿងបោកប្រាស់មួយនេះនោះដែរ ដោយសារតែលោកប្រឡូកសិល្ប:ច្រើនឆ្នាំមកហើយ ដ្បិតថាមិនទាន់ល្បីខ្លាំង តែក៏មានអ្នកស្គាល់ច្រើន។ លោកថាជារឿងសោកស្ដាយ ដែលស្នេហារបស់លោក និងពេជ្រ សោភា ត្រូវបានលាបពណ៌បែបនេះ ៕









វីដេអូខាងក្រោម៖
Powered by Blogger.

Blog Archive

 
Support : Your Link | Your Link | Your Link
Copyright © 2013. Sabay News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger