Latest Article Get our latest posts by subscribing this site

តោះជួយស៊ែរម្នាក់មួយទៅបងប្អូន មកម្នាក់ទៀតហើយធ្វើបាបក្មេងម្លេះ សូមសមត្ថកិច្ចចាត់ការផង.......

ហួសចិត្តនឹងបុរសម្នាក់នេះណាស់ លេងស្អីក៏អាក្រក់ម្លេះ នេះបើជ្រុលធ្លាក់ដៃតែបន្តិច ក្មេងនោះជាអ្នកឈឺណា មិនមែនជាលោកទេ វីដេអូឃ្លីបមួយនេះបានធ្វើអោយអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក រិះគន់គ្មានសំចៃមាត់ ចង់ដឹងយ៉ាងណានោះ សូមទៅទស្សនារូបភាពខ្លះៗ 
ដែលដកស្រង់ចេញពីវីដេអូ។ 
តោះជួយស៊ែរម្នាក់មួយទៅបងប្អូន វាមិនខាតលុយទេ ឲ្យអង្គការគាំពារសិទ្វិកុមារបានមើលផង ថាធ្វើអញ្ចឹងបានន័យអី???




សូមទស្សនាវីដេអូខាងក្រោម៖





រំជួលចិត្តណាស់! កូនស្រី ហ្សូណូ យំអោបទូរទស្សន៏ពេលឃើញ ហ្សូណូ ឡើងច្រៀងលើឆាក.......

zono
អ្នកនាង​ច័ន្ទ សុ​ផានី ដែល​មហាជន​ជាច្រើន​ដឹងថា មាន​ស្នេហា​មិនបាន​​រៀបការ​ជាមួយ​លោក ហ្សូ​ណូ​តារាចម្រៀង​លេងខ្លួន​ដូច​នៅ​ក​ម្លោះ ហើយ​សុ​ផានី​​តែង​និយាយថា បង្កើតកូន​ហើយ​មិន​ទទួលខុសត្រូវ ដើរចោល​ប្រពន្ធ​កូន​តាំងពី​​កូនស្រី​គេ​នៅ​អាយុ​៣​ឆ្នាំ​រហូតដល់​កូន​អាយុ​៨ ​ឆ្នាំនេះ​នៅតែ​ពុំ​នឹក​រលឹកកូន​នោះ ធ្វើ​ឲ្យ​កូនស្រី​គេ​នឹក​ប៉ា​គេ​យំ​អោប​ទូរទស្សន៍ ខណ​:​ប៉ា​គេ​ឈ្មោះ ហ្សូ​ណូ​ឡើង​​ច្រៀង​ឃើញ​នៅ​កញ្ចក់​ទូរទស្សន៍​។​
​ការលើកឡើង​របស់ ច​ន្ទ័ សុ​ផានី​បែបនេះ​ប្រាប់​អ្នកកាសែត​ក្នុងស្រុក​មួយ បានធ្វើ​ឲ្យ​មិន​ត្រឹមតែ​រូបនាង​ទេ​ដែល​ស្តាប់ទៅ​ខ្លោចផ្សា​គឺ​សូម្បី​ទស្ស​ និជ​ន​ក៏​រង​នូវ​ការវាយប្រហារ​បេះដូង​អាណិត​ក្មេងស្រី​របស់​សុ​ផានី​និង​ ហ្សូ​ណូ​គ្រប់ៗ​គ្នា ដោយសារ​ឪពុកម្តាយ​គេ​រស់នៅ​ពុំ​ចុះសម្រុង​ហើយ​ចិត្ត​ឪពុក​គ្មាន​មេត្តា​ ចំពោះ​កូនស្រី​ដែល​កើត​ពី​សាច់ឈាម​របស់ខ្លួន​នោះ​។​
ច​ន្ទ័ សុ​ផានី និយាយប្រាប់​អ្នកសារព័ត៌មាន​ទៀតថា មិន​ត្រឹមតែ​ពុំ​ចង់ដឹង​​ចង់​ឮ​ពី​កូន​នោះទេ​ឪពុក​គេ​ក៏​ពុំដែល​រ៉ាប់​រ៉ង​ ក្នុងការ​ចិញ្ចឹម​កូន​នាង​ដែរ​។​ប៉ុន្តែ​យ៉ាងណាក៏ដោយ ដើម្បី​រក្សា​នូវ​ផ្លូវចិត្ត​របស់​កូន​កុំ​ឲ្យ​ខូចចិត្ត នាង​ពុំដែល​និយាយថា​រូប​​នាង​និង​លោក ហ្សូ​ណូ​បែកបាក់​គ្នា​នោះទេ​គ្រាន់តែ​រំលឹក​ប្រាប់​កូនស្រី​ថា ប៉ា​រស់នៅ​ឆ្ងាយ​ហើយ​ជាប់រវល់​។ មិនតែប៉ុណ្ណោះ​ថែមទាំង​និយាយ​ល្អ​ពី​ហ្សូ​ណូ​ឲ្យ​កូន​ស្តាប់​ផងដែរ ដើម្បី​កុំ​ឲ្យ​នាង​ខូចចិត្ត ពិសេស​គេ​កំពុងតែ​រៀន​នៅ​ថ្នាក់​ទី​៣​។​
ទស្សនិកជន​ជាច្រើន​បាន​កោតសរសើរ​ទឹកចិត្ត​របស់​នាង ច​ន្ទ័ សុ​ផា​នីថា គឺជា​នារី​ម្នាក់​បើទោះបី​ស្នេហា​នាង​ជាមួយ​ហ្សូ​ណូ មិន​ដើរ​តាម​ប្រពៃណី​ដូច​គេ តែ​ទឹកចិត្ត​នាង​អាច​ល្អ​ជាង​ស្ត្រី​គោរព​ប្រពៃណី​ដទៃទៀត ដោយ​ធ្វើជា​មាតា​ដ៏​​ល្អ​ស៊ូទ្រាំ​រស់​លេប​គ្រួស​ថ្ម ចិញ្ចឹម​កូន​ដើរតួ​ជា​ម្តាយ​ផង​ជា​ឪពុក​ផង​ថែមទាំង​ខំ​​សង្កត់ចិត្ត​មិន​ វាយប្រហា​ទៅលើ​ហ្សូ​ណូ សុខចិត្ត​គ្រាំ​ចិត្ត​តែឯង​។ ច​ន្ទ័ សុ​ផានី និយាយថា​ការធ្វើ​អំពើ​ល្អ​របស់​នាង​បែបនេះ​ពុំមែន​ដើម្បី​អន្ទង​ចិត្ត​ហ្សូ​ ណូ​​ឲ្យ​វិលត្រឡប់​វិញ​នោះទេ ព្រោះ​អ្វីៗ​បានបញ្ចប់​អស់ហើយ ។ តែ​យ៉ាងណា​ក៏​​ដោយ ច​ន្ទ័ សុ​ផានី មិនបាន​បើក​បេះដូង​ទទួលយក​ស្នេហ៍​ថ្មី​នោះ​នៅឡើយ​​ទេ ព្រោះ​នាង​ធ្វើបែបនេះ​ដើម្បី​មិន​ចង់​រំលែក​ក្តី​ស្រលាញ់​របស់​នាង​ចេញពី​ កូន ខណ​:​កូន​នាង​នៅ​តូច​នៅឡើយ​។ គេហទំព័រ​ដំណឹង​ថ្មី DNT News នៅ​ពុំទាន់​សុំ​ការពន្យល់​អំពី​រឿងនេះ​ចំពោះ​លោក ហ្សូ​ណូ​បាន​នៅឡើយ​ទេ ៕​ប្រភពDNT News

រឿងនឹកស្មានពុំដល់៖ ស្ងាត់ៗ មកដល់ពេលនេះ ខេមរៈ ស្រីពៅ ស្រាប់តែ……….

ប្រភពដើម៖ប្រជាប្រិយ
រហូតមកដល់ពេលនេះតារាចម្រៀងរាងតូចស្រឡូន សម្បុរស្រអែម ប្រចាំផលិតកម្មសាន់ដេ ខេមរៈ ស្រីពៅ បានបាត់មុខពីពិភពសិល្បៈអស់រយៈកាលប្រមាណជា ២ ឆ្នាំមកហើយ ដោយការបាត់មុខពីពិភពសិល្បៈរបស់នាងហាក់ស្ថិតក្នុងភាពអាថ៌កំបាំងដដែល ពោលគឺគ្មានពន្លឺណាមួយដែលអាចឱ្យគេបានដឹងពីដំរួយខ្លះៗពីនាងបានឡើយ ។

មួយរយៈកន្លងនៃការបាត់វត្តមានរបស់ ខេមរៈ ស្រីពៅ ពីវិស័យសិល្បៈ គេគត់សម្គាល់ឃើញមានលេចឮព័ត៌មានអាស្រូវជាច្រើនកើតឡើងចំពោះនាងជាហូរហែថា មូលហេតុដែលបណ្តាលឱ្យនាងបាត់មុខពីសិល្បៈនេះ ដោយសារនាងមានជំងឺប្រតិកម្មស្បែកធ្ងន់ធ្ងរ និង មានព័ត៌មានរសើបមួយទៀតថានាងកំពុងមានស្នេហាលួចលាក់នឹងអ្នកធំម្នាក់ ហើយសំងំលាក់ខ្លួនពួនអាត្មានៅប្រទេសថៃ ។

ជាមួយព័ត៌មានចចាមអារ៉ាមទាក់ទងនឹងរឿងរ៉ាវទាំងអស់នេះដែរ ខាងសាច់ញាតិរបស់តារាចម្រៀង ខេមរៈ ស្រីពៅ គឺលោក ខេមរៈ សិរីមន្ត និង លោក ខេមរៈ ភិរុណ ជាបងប្រុសក៏បានចេញមុខច្រានចោលជារឿយៗដែរថាជាព័ត៌មានមិនពិត ។ ទាក់ទងនឹងព័ត៌មានថាប្អូនស្រីមានជំងឺគឺលោកទទួលស្គាល់ ប៉ុន្តែមិនមែនជាជំងឺដែលគេបានលើកឡើងទេ ដោយលោកធ្លាប់បានប្រាប់អ្នកសារព័ត៌មានថា ខេមរៈ ស្រីពៅ គ្រាន់តែមានជំងឺបំពង់ក និង ក្រពះប៉ុណ្ណោះ ។ ជាមួយកំដៅព័ត៌មានឆេះងំនៅពេលនោះ ខេមរៈ ស្រីពៅ ហាក់បានឱ្យដំរួយខ្លះៗតាមរយៈបណ្តាញសង្គម ដោយពាក្យ Comment ខ្លីឆ្លើយតបមកកាន់អ្នកគាំទ្រ ប៉ុន្តែត្រូវស្ងាត់ទៅវិញ ។

ទោះបីជាមានការបកស្រាយពីបងប្រុសរបស់ ខេមរៈ ស្រីពៅ ថានាងមិនមានបញ្ហាដូចពាក្យចចាមអារ៉ាម និង ការឱ្យដំរួយមិនច្បាស់ការពីសាមីខ្លួនយ៉ាងណាក្តី តែសម្រាប់ពេលនេះមហាជននៅតែដាក់មន្ទិលសង្ស័យនៅឡើយទាក់ទងនឹងការបាត់មុខរបស់នាងឈឹងដូច្នេះ ព្រោះរហូតមលដល់ពេលនេះមានរយៈពេល ២ ឆ្នាំមកហើយដែលតារាចម្រៀងប្រចាំផលិតកម្មសាន់ដេម្នាក់នេះ បន្តមិនព្រមបង្ហាញវត្តមានជាសាធារណៈ ដើម្បីលាងជម្រះមន្ទិលរបស់មហាជន ។

បើងាកទៅមើលលើទំព័រហ្វេសប៊ុករបស់តារាចម្រៀង ខេមរៈ ស្រីពៅ ឯណេះវិញ គេមិនបានឃើញសកម្មភាពនាងលេងបណ្តាញសង្គមមួយនេះដូចតារាដទៃឡើយ ព្រោះសូម្បីតែថតរូបថ្មីមួយសន្លឹកក៏មិនឃើញនាងបង្ហោះបង្ហាញភ្នែកមហាជនដែរ ដែលទង្វើនេះបានធ្វើឱ្យមហាជនកាន់តែមិនអស់មិនហើយជាមួយនឹងការបាត់មុខនាង ដែលធ្វើឱ្យពួកគេបារម្ភពីសុខទុក្ខរបស់នាងកើនទ្វេ ខ្លាចនាងជួបរឿងដូចព័ត៌មានចចាមអារ៉ាមកាលពីកន្លង ។ ដោយហេតុនេះមហាជន ជាពិសេសប្រិយមិត្តអ្នកគាំទ្រ បានទទូចសុំឱ្យតារាចម្រៀងរូបនេះបង្ហាញវត្តមានផ្ទាល់ជាសាធារណៈដើម្បីឱ្យពួកគេបានអស់ចិត្ត និង ឱ្យសមអ្វីដែលគេបានទន្ទឹងរង់ចាំនាងជាយូរមកហើយនោះ ។

គួររំឭកដែរថា តារាចម្រៀង ខេមរៈ ស្រីពៅ បានបាត់មុខពីពិភពសិល្បៈក្រោយពេលនាងបានឡើងច្រៀងក្នុងកម្មវិធីប្រគំតន្ត្រីមួយ ដែលគិតតាំងពីពេលនោះរហូតមកដល់ពេលនេះមានចំនួនប្រមាណជា ២ ឆ្នាំ មកហើយ ហើយកំលុងពេលនាងបាត់មុខនេះមានផ្ទុះព័ត៌មានមួយថានាងត្រូវបានញាំញីដោយសារជំងឺប្រតិកម្មស្បែកធ្ងន់ធ្ងរ ឈានដល់ដំណាក់ការដេកដួលលើស្លឹកចេកទៀតផង ៕ សាកល

សុខ សុម៉ាវត្តី សិទ្ធិស្នាលជាមួយប្តីវិញ ធ្វើឲ្យសង្សារផ្កាយ២បះសក់ច្រូង...............


សុខ សុម៉ាវតី តារាសម្តែងមានប្រជាប្រិយភាព និងមន្តស្នេហ៏មិនធម្មតាដែលមហាជនទូទៅ ដឹងយ៉ាងច្បាស់ថារូបនាងនិង ស្វាមីកូនអ្នកធំឈ្មោះទូច ដាណារ៉ា ហៅពេជ្រ បានលែងលះគ្នារួចរាល់ហើយនោះ បែរជាយូរៗម្តងពួកគេជួបគ្នាយ៉ាងសិទ្ធិស្នាលដូចគ្មានអ្វីកើតឡើង ។ ពោលគឺដូចជាស្វាមីភរិយាមិនបែកបាក់គ្នានោះឡើយ ពួកគេមានភាពល្អុកល្អិនយ៉ាងខ្លាំង។
អ្នកសារព័ត៌មាន បានឃើញតារាសម្តែងរូបនេះកាលពីពេលថ្មីៗនេះជួបគ្នាក្នុងហាងផឹកស៊ីមួយឈ្មោះ ” វិចិត្រសម្បត្តិ ” ពួកគេជួបគ្នាសប្បាយរីករាយ ធ្វើឲ្យភ្ញៀវក្នុងហាងងឿងឆ្ងល់គ្រប់ៗគ្នា។ ពីមុនគេធ្លាប់តែឮពាក្យថា មិត្តភាពអាចក្លាយជាស្នេហាតែស្នេហាមិនអាចក្លាយជាមិត្តភាពទេ។ ប៉ុន្តែឥឡូវនេះ តើពួកគេអាចធ្វើបានមែនឫ ពីស្នេហាមក ជាមិត្តភាពនោះ ? ឫមួយក៏ពួកគេពុំទាន់ដាច់ស្រេច ?
គេនៅចាំបានថា កន្លងមកថ្មីៗនេះ សុខ សុម៉ាវតី្តបានប្រកាសច្បាស់លាស់ថា នាងបានលែងលះស្វាមីដាច់ស្រេចហើយ ។ ហើយក្រោយពីការប្រកាសមួយរយ:ក៏មានព័ត៌មានថា នាងត្រូវលោកផ្កាយ២ ដ៏មានអំណាចម្នាក់ តាមត្រងស្នេហ៏ និងធានាស្អំបេះដូងរបស់នាងឲ្យមានកម្ពៅសាជាថ្មី ហើយវត្តី ក៏បានបើកភ្លើងខៀវឲ្យលោកធំផ្កាយ២នោះដែរ។ តែពេលនេះ វត្តី បែរជាធ្វើឲ្យលោកផ្កាយ២នោះ ស្រឡាំងកាំងវិញម្តង តាមរយ:ការណាត់ជួបប្តីចាស់មកផឹកស៊ីកណ្តាលរាត្រីយ៉ាងសប្បាយរីករាយ ដូចកាលនៅត្រូវរ៉ូវគ្នាអីចឹងដែលដំណឹងនេះប្រាកដជាធ្វើឲ្យលោកផ្កាយ២នោះមិនសប្បាយចិត្តឡើយ ព្រោះតែខ្លាចវត្តី វិលត្រឡប់ទៅជួបជុំអតីតប្តីវិញ នាំឲ្យស្តាយស្នេហ៏អ្នកមេម៉ាយដ៏ផូរផង់នេះ។ ប៉ុន្តែយ៉ាងនេះក៏ដោយ គេសរសើចិត្តនាងទៅវិញទេ ការទៅជួបអតីតប្តីនោះគឺត្រូវបានអ្នកសិទ្ធិនាង និយាយថាមិនមែនទៅបង្កាត់ភ្លើងស្នេហ៏ជាថ្មីនោះទេ។ ពោលគឺនាងធ្វើបែបនេះ គឺដើម្បីកូនស្រី៤ឆ្នាំ របស់នាងដើម្បីបានជួបប៉ារបស់គេផង និងបំពេញកាព្វកិច្ចលើផ្លូវច្បាប់ក្នុងការឲ្យកូនជួបឪពុករបស់នាងដោយសេរី ប្រសិនណាសុម៉ាវតី្តជាអ្នកគ្រប់គ្រងកូន ។ ពិសេសម្យ៉ាងទៀតនោះ គឺពួកគេធ្វើជាល្ខោនស្និទ្ធស្នាលកុំឲ្យកូនស្រី ដឹងថាឪពុកម្តាយគេលែងលះគ្នា អាចធ្វើឲ្យខូចផ្លូវចិត្តដល់កូនផងដែរ ។ ដូច្នេះប្រសិនបើអ្នកដែលមានស្នេហ៏ពីនាងក៏ដូចអតីតស្វាមីនាងក៏គប្បីយល់អំពីចំនុចទាំងនេះផងដែរ ។
ការកត់សម្គាល់ដែរថា តាំងពីរសោម៉ាវត្តី លែងប្តីមក តារារូបនេះមានមន្តស្នេហ៏មិនធម្មតាឡើយ គឺមានប្រុសៗទ្រព្យស្តុកមិនតិចរូបទេ ដែលតាមស្នេហ៏នាង ក្នុងនោះត្រូវបានគេដឹងថា មានលោកថៅកែផលិតកម្ម២នាក់ផងដែរ តាមស្រឡាញ់ស្រីស្អាតសោម៉ាវតី្ត ប្រជែងជាមួយលោកផ្កាយ២ តែវត្តី មិនដែលទទួលស្គាល់ស្នេហ៏ថ្មីឡើយ គ្រាន់តែថា មានគេស្រឡាញ់មែនព្រោះពេលនេះ នាងមិនមានប្តីទេ គឺនៅលីវ ៕ប្រភព dnt-news
tey
so

ក្តៅៗល្បពេញហ្វេសប៊ុក៖ ខ្ចុង និយាយចំដាក់លោក សុខ គា ក្រោយការចាកចេញ ហួសពីការស្មាន(ទស្សនាវីឌីអូ)

ប្រភព សប្បាយ
លោក ដួង សុខគា បានសម្រេចដើរចេញពីកម្មវិធី”សំណើចតាមភូមិ”និង “ផ្ទះលោកតា” របស់CTN ក្នុងនោះ លោកបញ្ជាក់ថា ដោយសារមានការអាក់អន់ចិត្តទៅនឹងពាក្យសំដីមើលងាយខ្លះៗ របស់នាយពែកមី និង នាងខ្ញុង ក្នុងកម្មវិធីកាត់សក់មួយ ។ ខ្ញុង បានចេញមុខ ធ្វើការពន្យល់ខ្លះៗលើហេតុការណ៍នេះ។ខ្ញុង និយាយថា ខ្លួនរួមជាមួយនាយ ពែកមី មិនដឹងខ្លួនទាល់តែសោះទៅលើការចោទប្រកាន់របស់ លោក ដួង សុខគា ថាអ្នកទាំង២បានមើលងាយ។ នាងថា មិនដែលបានមើលងាយ រៀមច្បងឡើយ ពេលជួបមុខម្ដងៗ មានតែជម្រាបសួរ មិនដែលអាក់ខានឡើយ ។ខ្ញុងលើកឡើងថា ការពិតលោក ដួង សុខគា ចិត្តច្រើន ព្រោះឧស្សាហ៍អន់ចិត្តជាមួយក្រុមការងារជាច្រើននាក់ ហើយសុំឈប់ជាច្រើនលើក ប៉ុន្តែបាននាយ ពែកមី ចេះតែតាមអង្វរ។
តារាកំប្លែងស្រីសំដីស្រួយរួបនេះបានឲ្យដឹងបន្ថែមថា កម្មវិធី “ផ្ទះលោកតា” មានពេលខ្លះនាយពែកមី ត្រូវស្លៀកខោអាវចាំខ្លាចលោក ដួង សុខគា មិនមកធ្វើជាពិធីករ ព្រោះឧស្សាហ៍ឈប់ ប៉ុន្តែពេលលោក ដួង សុខគា មក នាយពែកមី សុខចិត្តដោះខោអាវចេញវិញប្រគល់កម្មវិធីឲ្យវិញទៀតផង។
khjong_large
សូមស្ដាប់ការបកស្រាយរបស់ នាងខ្ញុង ជុំវិញបញ្ហាទាំងនេះ៖





នាងថា ក្រុមកំប្លែងរបស់នាង រួមជាមួយលោកតា វ៉ិចទ័រ គ្រោងនឹងធ្វើវីដេអូឃ្លីបមួយ ក្នុងពេលឆាប់ៗនេះ ដើម្បីបកស្រាយបញ្ហានេះ។
ជុំវិញបញ្ហាខាងលើក្រុមការងារ Sabay បានព្យាយាមធ្វើការទាក់ទងទៅលោក ដួង សុខគា បន្ថែមទៀតដើម្បីលម្អិតកាន់តែច្បាស់ ដោយលេខទូរស័ព្ទលោកខលចូលច្រើនសារ ប៉ុន្តែមិនមានអ្នកទទួល។ យ៉ាងណាមិញកាលពីម្សិលមិញលោក ដួង សុខគា ក៏ បានបញ្ជាក់រួចម្តងដែរថា លោកទទួលស្គាល់ ការឈប់ពីកម្មវិធី”សំណើចតាមភូមិ” និង “ផ្ទះលោកតា” ដោយសារតែមានការអាក់អន់ចិត្ត ពីនាយ ពែកមី និង នាងខ្ញុង ក្នុងកម្មវិធីកាត់សក់មួយជាមួយគ្នា ។ ការបោះសម្ដី មិនគោរពចាស់ទុំរបស់តារាទាំងពីរខាងលើ លោកប្រាប់ថា មិនមែនតែលើកទី១នោះឡើយ។ តែលោកសូម មិនអធិប្បាយ បញ្ហាខាងលើ ឲ្យលើសពីនេះឡើយ។
ជុំវិញការគ្រោងធ្វើវីដេអូឃ្លីបដូចការលើកឡើងខាងលើ លោក សុវណ្ណ រិទ្ធី ហៅ លោកតា វ៉ិចទ័រ បានប្រាប់ថា ឆាប់ៗនេះលោក នឹងហៅ ភាគីទាំងអស់មកជួបជុំគ្នា ដើម្បីដោះស្រាយបញ្ចប់រឿង មិនចង់ឲ្យរឿងកាន់តែវែងឆ្ងាយថែម ព្រោះទាំងសង្ខាងសុទ្ធតែកូនចៅ ប្រៀបបានទៅសាច់ញាតិទាំងអស់។ តា វ៉ិចទ័រ ថា លោកកំពុងតែរកពេលដើម្បី ជុំគ្នាដោះស្រាយបញ្ហានេះ ហើយលោកជឿជាក់ថា ដួង សុគា នាយ ពែកមី នាងខ្ញុង ក៍ដូចជាកូនចៅក្រោមឱវាទរបស់លោកទាំងអស់ និង មកចូលរួមតាមការអញ្ជើញរបស់លោក៕

“អាថោកឲ្យស្មោះយូរហើយនៅតែចង់បែក” សំដីបេក្ខនារីម្នាក់ធ្វើអោយ ប៉ែន ចំរ៉ុង គាំងស្តូក!(វិដេអូ)

លោក ប៉ែន ចំរ៉ុង គាំងនិយាយមិនចេញពេលសួរ បេក្ខនារីម្នាក់ថាច្រៀងបទអ្វី ស្រាប់តែនាងនិយាយសម្លក់ទៅកាន់លោកថា៖ “អាថោកឲ្យស្មោះយូរហើយនៅតែចង់បែក” ធ្វើអោយទស្សនិកជន ស្រែកហ៊ោរពេញឆាកទូរទស្សន៍ អាស៊ីអាគ្នេយ៍។ តែក្រោយមកនាង បាននិយាយថាច្រៀងបទ “យើងលែងជាអ្វីនឹងគ្នាទៀតហើយ” ដែលធ្វើអោយគេឆ្ងល់គ្រប់ៗគ្នាទៅវិញ។ តោះទស្សនាវិដេអូខាងក្រោម៖





គួរអោយអាណិតណាស់! ប្អូនថ្លៃឧកញ៉ាទ្រី ភាព ស្ទាក់វ៉ៃ ពេជ្រ អាវីហ្សា របួសធ្ងន់ (វីដេអូ)

មានការភ្ញាក់ផ្អើលទៀតហើយ បន្ទាប់ពីមានការទម្លាយថាតារាសម្ដែងល្បីឈ្មោះកញ្ញាពេជ្រ អាវីហ្សា ត្រូវអតីតសង្សារដែលគេស្គាល់ថាជាប្អូនថ្លៃរបស់លោកឧកញ៉ាទ្រី ភាព បានស្ទាក់ទៅវ៉ៃតប់នាង ក្នុងពេលដែលនា
នេះជាហេតុការណ៍មួយដែលគេកម្រជួប ខណៈដែលលោកគៀង ហេង ជាប្អូនប្រុសបង្កើតរបស់ភរិយាលោកទ្រី ភាព ត្រូវគេដឹងថាបែកពីពេជ្រ អាវីហ្សា យូរមកហើយ ប៉ុន្តែបែរជាស្ទាក់មករករឿងនាង ហើយធ្វើសកម្មភាពវ៉ៃតប់នាងរហូតមានរបួសធ្ងន់ច្រើនកន្លែង។
ងទៅកម្សាន្តនៅក្លិបស្កាយនៅខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី១៣ វិច្ឆិកា មុននេះ ក្នុងអំឡុងពេលចុះសម្រាកលេងនៅថ្ងៃបុណ្យអុំទូក។
កញ្ញាពេជ្រ អាវីហ្សា បានទទួលស្គាល់ថាការទម្លាយព័ត៌មានគឺជារឿងការពិត ហើយលោក គៀង ហេង ក៏មិនមែនទើបតែធ្វើបែបនេះជាមួយនាងជាលើកដំបូងផងដែរ គឺច្រើនសារហើយចាប់តាំងពីនាង និងគេចែកផ្លូវគ្នា។ នាងថាអោយតែពេលបានជួបមុខនាងដោយចៃដន្យ បុរសម្នាក់នេះរមែងប្រើហឹង្សាលើនាង និងធ្វើអោយនាងខ្មាស់គេ មិនខុសពីពេលត្រូវគ្នានោះទេ។ នាងថាហេតុផលដែលនាងលាក់បាំង និងស៊ូទ្រាំនាពេលកន្លងមក គឺដោយសារតែខ្លាចប៉ះពាល់ដល់កិត្តិយសរបស់ខ្លួន និងខ្លាចពីសុវត្ថិភាពរបស់ខ្លួន ដោយសារតែលោកគៀង ហេង ដែលនាងអះអាងថាមានកាំភ្លើងជាប់ខ្លួន ធ្វើការគំរាមកំហែងនាង និងរមែងតាមយាយីដល់នាងបើទោះជាចែកផ្លូវគ្នាហើយ។ នាងថាជួនកាលគ្រាន់តែឃើញនាងបណ្ដើរជាមួយបងប្អូន ឬសាច់ញាតិ ក៏តាមរករឿង និងប្រើហិង្សាដាក់ដែរ ដោយសារតែអាងថាខ្លួនជាពូជពង្សអ្នកមានទ្រព្យ។
នាងថាហេតុការណ៍ដែលលោកគៀង ហេង វាយតប់នាងកាលពីយប់ថ្ងៃច័ន្ទទី១៣ វិច្ឆិកានៅខេត្តព្រះសីហនុនោះ បានកើតឡើងក្នុងក្លិបឈ្មោះស្កាយនៅខេត្តព្រះសីហនុ នៅវេលាម៉ោងប្រមាណជា១២យប់ ក្នុងពេលដែលនាងទៅកម្សាន្តក្នុងក្លឹបនោះជាមួយមិត្តភ័ក្រ្ត។ នាងប្រកាសជំហរបកអាក្រាតបុរសចិត្តពាលរូបនេះដោយលែងខ្លាចពីសេចក្ដីស្លាប់ទៀតហើយ បន្ទាប់ពីអតីតសង្សាររបស់ខ្លួនរមែងតាមស្ទាក់រករឿងដល់នាង ដែលធ្វើអោយនាងលែងមើលឃើញពីសិទ្ធិ និងសេរីភាពរបស់ខ្លួនក្រោយពេលបែកគ្នា។ នាងថាខ្លួនមានភស្ដុតាងពាក់ព័ន្ធអំពើពាលយ៉ាងកាចសាហាវរបស់លោក គៀង ហេង ជាប្អូនថ្លៃលោកទ្រី ភាពទាំងអស់ ដោយទាំងភាសាគំរាម និងស្នាកស្នាមហិង្សាមុនៗក៏នាងសុទ្ធតែមានក្នុងដៃ។ យ៉ាងណាមិញ នាងបានបង្ហាញពីសុវត្ថិភាពផ្ទាល់ខ្លួន បន្ទាប់ពីសម្រេចចិត្តទម្លាយចេញអំពើដ៏ឃោឃៅនេះ៕ pich-aviza pich-aviza-1 pich-aviza-7 pich-aviza-8



ថ្មីៗនេះ នៅលើទំព័រសង្គមហ្វេសប៊ុករបស់តារាចម្រៀងស្រីមានសម្រស់ស្រស់សោភាប្រចាំផលិតកម្មសាន់ដេ យូរី គេឃើញមានការសរសេរសារគួរឱ្យចាប់អារម្មណ៍មួយផ្តោតទៅលើតារាចម្រៀងស្រីរៀមច្បងម្នាក់ក្នុងផលិតកម្មរស្មីហង្សមាស គឺអ្នកនាង ពេជ្រ សោភា ដែលក្នុងសារនោះ យូរី បានបង្ហាញឱ្យប្រិយមិត្តអ្នកគាំទ្រឃើញពីរឿងមួយរបស់នាងដែលលាក់កប់ទុកក្នុងចិត្តជាយូរមានចំពោះតារាចម្រៀង ពេជ្រ សោភា ។
ជាការពិត តារាចម្រៀងស្រីបែបយុវវ័យសម័យថ្មី យូរី បានលើកឡើងនិយាយចំឈ្មោះតារាចម្រៀងរៀមច្បង ពេជ្រ សោភា តែម្តងលើទំព័រហ្វេសប៊ុកគ្រានាងបានជួបក្នុងកម្មវិធីប្រគំតន្ត្រីមួយកាលពីពេលថ្មីៗកន្លងមកនេះ ដោយមានទាំងបង្ហោះរូបថតមកជាមួយផង ។ តើនោះជារឿងអ្វី? តារាចម្រៀង យូរី បានសរសេរបង្ហោះសារ រួមជាមួយរូបថតកៀកកើយ ញញឹមញញែមជាមួយ ពេជ្រ សោភា យ៉ាងដូច្នេះថា «Morning Ja លើកទីមួយហើយដែល Perform Concert ជួបជាមួយ បងភា គាត់រួសរាយណាស់ ចង់ថតជាមួយគាត់យូរហើយទើបតែមានឱកាស» ។

នេះមិនមែនជាលើកទី ១ ឡើយសម្រាប់តារាចម្រៀង ពេជ្រ សោភា ដែលទទួលបានការកោតសរសើរថាជាតារារៀមច្បងមានចរិតរួសរាយពីតារាស្រករក្រោយ ដែលពីមុនគេឃើញមាន សុខ ពិសី លោក Step និង តារាមួយចំនួនទៀត ក៏និយាយស្រដៀងនឹង យូរី នៅពេលនេះដែរ ។

បើងាកមកតារាចម្រៀង យូរី វិញ នេះជាអារម្មណ៍ពិតមួយរបស់នាងដែលស្តែងឱ្យឃើញអំពីទំហំទឹកចិត្តគោរពស្រឡាញ់ និង ឱ្យតម្លៃចំពោះតារាចម្រៀងរៀមច្បង ពេជ្រ សោភា ក្រោយពេលបានជួបផ្ទាល់ជាលើកដំបូង ហើយក៏ជាលើកទីមួយសម្រាប់តារាចម្រៀង យូរី ដែរ ព្រោះពីមុនមកគេកម្របានឃើញនាងនិយាយបែបនេះណាស់ ៕                                                                                                              សាកល




Powered by Blogger.
 
Support : Your Link | Your Link | Your Link
Copyright © 2013. Sabay News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger