Home » » សាឡាត់ ស្រីឡាង៖ ធ្លាប់តែសើចគេ ដល់ខ្លួនឯងស្ទើរតែលេចនោមដាក់ខោម្តងនេះ (មានវីដេអូ)

សាឡាត់ ស្រីឡាង៖ ធ្លាប់តែសើចគេ ដល់ខ្លួនឯងស្ទើរតែលេចនោមដាក់ខោម្តងនេះ (មានវីដេអូ)

សាឡាត់ ស្រីឡាង បានថ្លែងឲ្យដឹងថារូបនាងស្ទើរតែលេចនោមដាក់ខោទៅហើយ ក្នុងកម្មវិធី Killer Karaoke របស់ទូរទស្សន៍រស្មីហង្សមាសកាលពីថ្ងៃសៅរ៍កន្លងទៅនេះ។
Image may contain: 1 person, close-up
មុនដំបូងឡើយនាងចង់ចូលលេងក្នុងកម្មវិធីខាងលើខ្លាំងណាស់ ព្រោះនាងគិតថាសត្វពស់គ្មានអ្វីត្រូវខ្លាចផង។ តែនៅពេលចូលលេងក្នុងកម្មវិធីហ្នឹងធ្វើឲ្យនាងភ័យឡើងចង់លេចនោមម្ដងៗទៅហើយ ព្រោះពេលនោះនាងបានរុញក្បាលចូលទៅខាំយកលុយដែលមានសត្វពស់ ដង្កូវ តុកកែ ពីងពាង នៅជាមួយលុយ។
ស្រីស្អាតរូបនេះថ្លែងថា “ខ្ញុំឃើញគេចូលលេងក្នុងកម្មវិធីហ្នឹងមើលទៅសប្បាយណាស់បង តែពេលចូលលេងខ្លួនឯងបានដឹង ថាវាយ៉ាងម៉េច ទោះបីជាលើកក្រោយខាងកម្មវិធីហៅ ខ្ញុំទៅលេងក្នុងកម្មវិធីហ្នឹងទៀត ខ្ញុំឈប់ទៅហើយ ចូលលេងបានម្ដងនេះធ្វើឲ្យខ្ញុំរៀង លែងចង់ទៅទៀតហើយ”៕
តោះទស្សនាវីដេអូខាងក្រោម៖



0 comments:

Post a Comment

Powered by Blogger.
 
Support : Your Link | Your Link | Your Link
Copyright © 2013. Sabay News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger