Home » » មិនទាន់​រៀបការ​ផង​ ពេជ្រ សោភា ​អ្នក​គាំទ្រ​ជូនពរ​ស្ដាប់​ហើយ​ព្រឺ​សម្បុរ​ (មានវីដេអូ)

មិនទាន់​រៀបការ​ផង​ ពេជ្រ សោភា ​អ្នក​គាំទ្រ​ជូនពរ​ស្ដាប់​ហើយ​ព្រឺ​សម្បុរ​ (មានវីដេអូ)

សិល្បៈ ៖ ចំណង​ស្នេហ៍​តារា​ចម្រៀង​ល្បី​ឈ្មោះ ​ពេជ្រ សោភា ​និង​តារា​សម្ដែង​លោក​ ឆឹម កក្តដា ​ទើប​តែ​បាន​ប្រកាស​ជា​ចំហ​បាន​រយៈពេល​ប្រមាណ​ជិត​មួយ​ខែ​មក​ទេ ហើយ​នៅ​ពេល​នេះ​ ទោះ​ជា​អ្នក​ទាំង​ពីរ​បាន​យល់ចិត្ត​គ្នា​យ៉ាង​ជ្រាលជ្រៅ​ ប៉ុន្តែ​ពួកគេ​ក៏​មិនទាន់​និយាយ​ពី​គម្រោង​ដឹក​ដៃ​គ្នា​ចូល​រោងការ​នៅ​ឡើយ​។ ស្រាប់តែ​ពេល​នេះ​មាន​អ្នក​គាំទ្រ​ជូនពរ​ឲ្យ​អ្នក​ទាំង​ពីរ​ឆាប់​មាន​ Baby ​ទៅ​ហើយ​។ពាក្យ​ជូនពរ​ពី​អ្នក​គាំទ្រ​ឲ្យ​ ពេជ្រ សោភា ​និង​ ឆឹម កក្តដា ​ដែល​ស្ដាប់​ហើយ​គួរ​ឲ្យ​ព្រឺ​សម្បុរ​នេះ ​គឺ​អ្នក​គាំទ្រ​របស់​នាង​បាន​និយាយ​ឡើង​នៅ​ក្នុង​ពិធី​ខួបកំណើត​លោក​​ ​ឆឹម កក្តដា ​កាល​ពី​ពេល​ថ្មី​ៗ​កន្លង​ទៅ។​ ពាក់ព័ន្ធ​នឹង​ប្រយោគ​មួយ​ឃ្លា​នេះ​ដែរ​ មុន​នេះ​បន្តិច​ ពេជ្រ សោភា ​មិន​បាន​ទទួល​ទូរស័ព្ទ​ឆ្លើយ​ជា​មួយ ​Kqube.net​ ទេ ​ដូច្នេះ​ហើយ​ការ​ដែល​អ្នក​គាំទ្រ​ម្នាក់ ជូនពរ​ឲ្យ​នាង​ឆាប់​មាន​ Baby ​ប្រហែល​ជា​គេ​បាន​ដឹង​ព័ត៌មាន​ខ្លះ​ៗ​ជុំវិញ​គម្រោង​រៀប​មង្គលការ​ជា​មួយ ​ឆឹម កក្តដា ​ក៏​អាច​ថា​បាន​ ព្រោះ​ពួកគេ​មាន​ភាព​ផ្អែមល្ហែម​គួរ​ឲ្យ​កោតសរសើរ​ ៕


0 comments:

Post a Comment

Powered by Blogger.
 
Support : Your Link | Your Link | Your Link
Copyright © 2013. Sabay News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger