Home » » ក្តៅៗ!! សុខ សោម៉ាវត្តី ប្រតិកម្មរឿងមានមតិមួយចំនួនថានាងថតរឿងស៊ីថ្លៃ........

ក្តៅៗ!! សុខ សោម៉ាវត្តី ប្រតិកម្មរឿងមានមតិមួយចំនួនថានាងថតរឿងស៊ីថ្លៃ........

ភ្នំពេញ៖ តារាសម្តែងស្រីកំពុងមានប្រជាប្រិយភាព និងពោរពេញទៅដោយសមត្ថភាព អ្នកនាង សុខ សោម៉ាវត្តី ថ្មីៗនេះ ត្រូវបានផលិតករ មួយរូបមិនបញ្ចេញឈ្មោះ ទម្លាយពីតម្លៃខ្លួន ថតរឿងដុំខ្នាតធំ របស់អ្នកនាង។ ដោយក្នុងនោះផងដែរ ផលិតកររូបនោះ បានលើកឡើងថា សុខ សោម៉ាវត្តី ត្រូវបានផលិតករមួយចំនួន ធ្វើការពិចារណា ដោយអ្នកខ្លះគិតថា នាងថ្លៃណាស់ ចំណែកឯផលិតករថ្មី ទើបតែកវែកកឆ្នាំងឯណោះវិញ គឺមិនហ៊ានយកនាង មកសម្ដែងតែម្តង។
ចំពោះការទម្លាយតម្លៃខ្លួនដោយលើកឡើងថានាងមានតម្លៃថ្លៃនេះផងដែរ អ្នកនាង សុខ សោម៉ាវត្តីក៏បង្ហើរសារមួយនៅលើហ្វេសប៊ុកភ្លែតដោយនាង បាននិយាយពីអារម្មណ៍ក្នុងចិត្តថា ៖
«ឲ្យតម្លៃអ្នកសិល្បៈខ្មែរខ្លះផង .... គ្នាហត់គ្នាក្ដៅគ្នារងគ្រោះគ្រប់បែបយ៉ាង ដើម្បីតែ ម៉្យាងគឺបានអ្វីដែលល្អចែកទស្សនិកជនទស្សនា កុំឲ្យតម្លៃអ្នកដ៏ទៃច្រើនពេក .... ប៉ុណ្ណឹងថាថ្លៃ? ចុះគេ ?»។
សារមួយនេះ បានធ្វើឲ្យមហាជនជាច្រើននៅលើបណ្តាញសង្គម យល់ស្របជាមួយ នឹងនាង ដោយពួកគេយល់និងស្គាល់ច្បាស់ពីសមត្ថភាពរបស់ សុខ សោម៉ាវត្តី ដោយនាង គឺជាតារាសម្តែងស្រីដ៏មានទេពកោសល្យមួយរូប អាចសម្តែងមានគ្រប់ទម្រង់បែបបទ ជាពិសេសគឺតួក្រមិចក្រមើមតែម្តង ដែលធ្វើឲ្យអ្នកទស្សនា មើលហើយមានអារម្មណ៍ថារីករាយទៅតាម។ បើនិយាយពីតម្លៃខ្លួនពី ៥ពាន់ ទៅ៦ពាន់ដុល្លារអាមេរិក ក្នុងការថតរឿងដុំខ្នាតធំមួយរឿងនេះ គឺពិតជាសាកសមណាស់ទៅនឹងសមត្ថភាពរបស់នាង៕
ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ?



0 comments:

Post a Comment

Powered by Blogger.
 
Support : Your Link | Your Link | Your Link
Copyright © 2013. Sabay News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger