Home » » ក្តៅៗ!! ធ្លាយ​ព័ត៌មាន​ ងួន ច័ន្ទដេវីត ​មក​ចរចា​ជាមួយ​ ថោន​ ស្ងាត់​ៗ​

ក្តៅៗ!! ធ្លាយ​ព័ត៌មាន​ ងួន ច័ន្ទដេវីត ​មក​ចរចា​ជាមួយ​ ថោន​ ស្ងាត់​ៗ​

សិល្បៈ ៖ ខណៈ​ដែល​តារា​ចម្រៀង​ផលិតកម្ម​ ហង្សមាស ​បាន​សម្រេចចិត្ត​ចាកចេញ​ពី​ទ្រនំ​ចាស់​ជា​បន្តបន្ទាប់​មក​ច្រៀង​នៅ​ផលិតកម្ម ​ថោន​ ជា​ច្រើន​រូប​រួច​មក​ នៅ​ពេល​​នេះ​ក៏​ធ្លាយ​ចេញ​ព័ត៌មាន​តារា​ចម្រៀង​កំពុង​ឡើង​កូដ​របស់ ​ហង្សមាស ​លោក​ ងួន ច័ន្ទដេវីត ​ម្នាក់ទៀត​ ក៏​បាន​ឆ្លៀត​ពេល​មក​ចរចា​ជាមួយ​ ថោន​ ស្ងាត់​ ប៉ុន្តែ​លទ្ធផល​យ៉ាង​ណា​នោះ​មិនទាន់​ចេញ​មក​ច្បាស់​ទេ។​

​យោង​តាម​ប្រភព​ព័ត៌មាន​ក្រៅ​ផ្លូវការ​ពី​ក្រុម​អ្នក​បច្ចេកទេស​នៅ​ផលិតកម្ម​ ថោន ​បាន​បង្ហើប​ប្រាប់​ថា ​តារា​ចម្រៀង​កំពុង​ល្បី​ក្នុង​ស្រទាប់​យុវវ័យ​របស់​ផលិតកម្ម ហង្សមាស លោក​ ងួន ច័ន្ទដេវីត ​ម្នាក់​ទៀត​ហើយ​ ដែល​ទើប​តែ​មក​ចរចា​ស្ងាត់​ៗ​ជា​មួយ​ផលិតកម្ម​ ថោន ​បន្ទាប់​ពី​ ឈិត សុវណ្ណបញ្ញា ​យក់ ឋិតរដ្ឋា​ និង​ ស៊ុន ស្រីពេជ្រ ដែល​ទើប​មក​ធ្វើ​ជា​តារា​ចំណូល​ថ្មី​របស់​ ថោន ​។

ការ​ធ្លាយ​ចេញ​ព័ត៌មាន​ ងួន ច័ន្ទដេវីត​ បោះបង់​ ហង្សមាស ​មក​ជ្រក​នៅ​ទ្រនំ​ ថោន​ ស្រប​ពេល ដែល​បទ​ចម្រៀង​វ៉ុល​ចូល​ឆ្នាំ​របស់​លោក​បាន​ចេញ​ជា​បន្តបន្ទាប់​នៅ ​ហង្សមាស ​ក្នុង​ពេល​ថ្មី​ៗ​នេះ ​លោក​ តាន់ ចន្ថា​ អ្នក​យក​ព័ត៌មាន ​Kqube.net ​ក៏​បាន​ទូរស័ព្ទ​សួរ​នាំ​បញ្ជាក់​ពី​លោក ​ងួន ច័ន្ទដេវីត ​បន្ថែម​ដែរ​ ប៉ុន្តែ​តារា​រូប​នេះ​មិន​បាន​ឆ្លើយតប​ទេ​ គឺ​មាន​ជំនួយការ​ជា​អ្នក​លើក​ជំនួស ​ហើយ​បាន​ឆ្លើយ​ថា​  ដេវីត​ កំពុង​ជាប់​ថត​ ដោយ​ឲ្យ​ខល​ទៅ​ម្ដង​ទៀត​រយៈពេល​១៥​នាទី​ក្រោយ​ទើប​បាន​​ជួប។​ តែ​ពេល​យើង​ទំនាក់ទំនង​ជា​ថ្មី​តាម​ការ​ណាត់ ​នៅ​តែ​មិន​ជោគជ័យ​ ដោយ​ជំនួយការ​ដដែល​នេះ​ប្រាប់​ថា​សុំ​លើក​ទៅ​ល្ងាច​ម្ដង​ទៀត​។

​ដោយឡែក​លោក​ អុិន រិទ្ធីចិត្រ​ អ្នក​គ្រប់គ្រង​ការ​ផលិត​នៅ ​ថោន ​បាន​ប្រាប់​ថា ​សម្រាប់​ព័ត៌មាន​តារា​ចម្រៀង ​ងួន ច័ន្ទដេវីត​ មក​ ថោន​ គឺ​មិនទាន់​ច្បាស់​ទេ ​តែ​លោក​ពិត​ជា​បាន​មក​ចរចា​ជា​មួយ​ ថោន ​កាល​ពី​ប្រមាណ​ជា​មួយ​ខែ​មុន​ពិត​មែន​ ប៉ុន្តែ​ស្រប​គ្នា​នេះ​លោក​ក៏​មាន​បទ​ចម្រៀង ​ចេញ​នៅ​ ហង្សមាស ​បន្ត​ទៀត​ដែរ​ ដូច្នេះ​ហើយ​លោក​ក៏​មិនទាន់​និយាយ​បាន​ថា​ ជំនួប​ពិភាក្សា​របស់ ដេវីត ​ជាមួយ ថោន ជោគជ័យ ​ឬ​បរាជ័យ​នោះ​ទេ ​ព្រោះ​ការងារ​នេះ​ផុត​ដែន​គ្រប់គ្រង​របស់​លោក​៕



0 comments:

Post a Comment

Powered by Blogger.
 
Support : Your Link | Your Link | Your Link
Copyright © 2013. Sabay News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger