Home » »

ថ្មីៗនេះ នៅលើទំព័រសង្គមហ្វេសប៊ុករបស់តារាចម្រៀងស្រីមានសម្រស់ស្រស់សោភាប្រចាំផលិតកម្មសាន់ដេ យូរី គេឃើញមានការសរសេរសារគួរឱ្យចាប់អារម្មណ៍មួយផ្តោតទៅលើតារាចម្រៀងស្រីរៀមច្បងម្នាក់ក្នុងផលិតកម្មរស្មីហង្សមាស គឺអ្នកនាង ពេជ្រ សោភា ដែលក្នុងសារនោះ យូរី បានបង្ហាញឱ្យប្រិយមិត្តអ្នកគាំទ្រឃើញពីរឿងមួយរបស់នាងដែលលាក់កប់ទុកក្នុងចិត្តជាយូរមានចំពោះតារាចម្រៀង ពេជ្រ សោភា ។
ជាការពិត តារាចម្រៀងស្រីបែបយុវវ័យសម័យថ្មី យូរី បានលើកឡើងនិយាយចំឈ្មោះតារាចម្រៀងរៀមច្បង ពេជ្រ សោភា តែម្តងលើទំព័រហ្វេសប៊ុកគ្រានាងបានជួបក្នុងកម្មវិធីប្រគំតន្ត្រីមួយកាលពីពេលថ្មីៗកន្លងមកនេះ ដោយមានទាំងបង្ហោះរូបថតមកជាមួយផង ។ តើនោះជារឿងអ្វី? តារាចម្រៀង យូរី បានសរសេរបង្ហោះសារ រួមជាមួយរូបថតកៀកកើយ ញញឹមញញែមជាមួយ ពេជ្រ សោភា យ៉ាងដូច្នេះថា «Morning Ja លើកទីមួយហើយដែល Perform Concert ជួបជាមួយ បងភា គាត់រួសរាយណាស់ ចង់ថតជាមួយគាត់យូរហើយទើបតែមានឱកាស» ។

នេះមិនមែនជាលើកទី ១ ឡើយសម្រាប់តារាចម្រៀង ពេជ្រ សោភា ដែលទទួលបានការកោតសរសើរថាជាតារារៀមច្បងមានចរិតរួសរាយពីតារាស្រករក្រោយ ដែលពីមុនគេឃើញមាន សុខ ពិសី លោក Step និង តារាមួយចំនួនទៀត ក៏និយាយស្រដៀងនឹង យូរី នៅពេលនេះដែរ ។

បើងាកមកតារាចម្រៀង យូរី វិញ នេះជាអារម្មណ៍ពិតមួយរបស់នាងដែលស្តែងឱ្យឃើញអំពីទំហំទឹកចិត្តគោរពស្រឡាញ់ និង ឱ្យតម្លៃចំពោះតារាចម្រៀងរៀមច្បង ពេជ្រ សោភា ក្រោយពេលបានជួបផ្ទាល់ជាលើកដំបូង ហើយក៏ជាលើកទីមួយសម្រាប់តារាចម្រៀង យូរី ដែរ ព្រោះពីមុនមកគេកម្របានឃើញនាងនិយាយបែបនេះណាស់ ៕                                                                                                              សាកល




0 comments:

Post a Comment

Powered by Blogger.
 
Support : Your Link | Your Link | Your Link
Copyright © 2013. Sabay News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger