Home » » រឿងនឹកស្មានពុំដល់៖ ស្ងាត់ៗ មកដល់ពេលនេះ ខេមរៈ ស្រីពៅ ស្រាប់តែ……….

រឿងនឹកស្មានពុំដល់៖ ស្ងាត់ៗ មកដល់ពេលនេះ ខេមរៈ ស្រីពៅ ស្រាប់តែ……….

ប្រភពដើម៖ប្រជាប្រិយ
រហូតមកដល់ពេលនេះតារាចម្រៀងរាងតូចស្រឡូន សម្បុរស្រអែម ប្រចាំផលិតកម្មសាន់ដេ ខេមរៈ ស្រីពៅ បានបាត់មុខពីពិភពសិល្បៈអស់រយៈកាលប្រមាណជា ២ ឆ្នាំមកហើយ ដោយការបាត់មុខពីពិភពសិល្បៈរបស់នាងហាក់ស្ថិតក្នុងភាពអាថ៌កំបាំងដដែល ពោលគឺគ្មានពន្លឺណាមួយដែលអាចឱ្យគេបានដឹងពីដំរួយខ្លះៗពីនាងបានឡើយ ។

មួយរយៈកន្លងនៃការបាត់វត្តមានរបស់ ខេមរៈ ស្រីពៅ ពីវិស័យសិល្បៈ គេគត់សម្គាល់ឃើញមានលេចឮព័ត៌មានអាស្រូវជាច្រើនកើតឡើងចំពោះនាងជាហូរហែថា មូលហេតុដែលបណ្តាលឱ្យនាងបាត់មុខពីសិល្បៈនេះ ដោយសារនាងមានជំងឺប្រតិកម្មស្បែកធ្ងន់ធ្ងរ និង មានព័ត៌មានរសើបមួយទៀតថានាងកំពុងមានស្នេហាលួចលាក់នឹងអ្នកធំម្នាក់ ហើយសំងំលាក់ខ្លួនពួនអាត្មានៅប្រទេសថៃ ។

ជាមួយព័ត៌មានចចាមអារ៉ាមទាក់ទងនឹងរឿងរ៉ាវទាំងអស់នេះដែរ ខាងសាច់ញាតិរបស់តារាចម្រៀង ខេមរៈ ស្រីពៅ គឺលោក ខេមរៈ សិរីមន្ត និង លោក ខេមរៈ ភិរុណ ជាបងប្រុសក៏បានចេញមុខច្រានចោលជារឿយៗដែរថាជាព័ត៌មានមិនពិត ។ ទាក់ទងនឹងព័ត៌មានថាប្អូនស្រីមានជំងឺគឺលោកទទួលស្គាល់ ប៉ុន្តែមិនមែនជាជំងឺដែលគេបានលើកឡើងទេ ដោយលោកធ្លាប់បានប្រាប់អ្នកសារព័ត៌មានថា ខេមរៈ ស្រីពៅ គ្រាន់តែមានជំងឺបំពង់ក និង ក្រពះប៉ុណ្ណោះ ។ ជាមួយកំដៅព័ត៌មានឆេះងំនៅពេលនោះ ខេមរៈ ស្រីពៅ ហាក់បានឱ្យដំរួយខ្លះៗតាមរយៈបណ្តាញសង្គម ដោយពាក្យ Comment ខ្លីឆ្លើយតបមកកាន់អ្នកគាំទ្រ ប៉ុន្តែត្រូវស្ងាត់ទៅវិញ ។

ទោះបីជាមានការបកស្រាយពីបងប្រុសរបស់ ខេមរៈ ស្រីពៅ ថានាងមិនមានបញ្ហាដូចពាក្យចចាមអារ៉ាម និង ការឱ្យដំរួយមិនច្បាស់ការពីសាមីខ្លួនយ៉ាងណាក្តី តែសម្រាប់ពេលនេះមហាជននៅតែដាក់មន្ទិលសង្ស័យនៅឡើយទាក់ទងនឹងការបាត់មុខរបស់នាងឈឹងដូច្នេះ ព្រោះរហូតមលដល់ពេលនេះមានរយៈពេល ២ ឆ្នាំមកហើយដែលតារាចម្រៀងប្រចាំផលិតកម្មសាន់ដេម្នាក់នេះ បន្តមិនព្រមបង្ហាញវត្តមានជាសាធារណៈ ដើម្បីលាងជម្រះមន្ទិលរបស់មហាជន ។

បើងាកទៅមើលលើទំព័រហ្វេសប៊ុករបស់តារាចម្រៀង ខេមរៈ ស្រីពៅ ឯណេះវិញ គេមិនបានឃើញសកម្មភាពនាងលេងបណ្តាញសង្គមមួយនេះដូចតារាដទៃឡើយ ព្រោះសូម្បីតែថតរូបថ្មីមួយសន្លឹកក៏មិនឃើញនាងបង្ហោះបង្ហាញភ្នែកមហាជនដែរ ដែលទង្វើនេះបានធ្វើឱ្យមហាជនកាន់តែមិនអស់មិនហើយជាមួយនឹងការបាត់មុខនាង ដែលធ្វើឱ្យពួកគេបារម្ភពីសុខទុក្ខរបស់នាងកើនទ្វេ ខ្លាចនាងជួបរឿងដូចព័ត៌មានចចាមអារ៉ាមកាលពីកន្លង ។ ដោយហេតុនេះមហាជន ជាពិសេសប្រិយមិត្តអ្នកគាំទ្រ បានទទូចសុំឱ្យតារាចម្រៀងរូបនេះបង្ហាញវត្តមានផ្ទាល់ជាសាធារណៈដើម្បីឱ្យពួកគេបានអស់ចិត្ត និង ឱ្យសមអ្វីដែលគេបានទន្ទឹងរង់ចាំនាងជាយូរមកហើយនោះ ។

គួររំឭកដែរថា តារាចម្រៀង ខេមរៈ ស្រីពៅ បានបាត់មុខពីពិភពសិល្បៈក្រោយពេលនាងបានឡើងច្រៀងក្នុងកម្មវិធីប្រគំតន្ត្រីមួយ ដែលគិតតាំងពីពេលនោះរហូតមកដល់ពេលនេះមានចំនួនប្រមាណជា ២ ឆ្នាំ មកហើយ ហើយកំលុងពេលនាងបាត់មុខនេះមានផ្ទុះព័ត៌មានមួយថានាងត្រូវបានញាំញីដោយសារជំងឺប្រតិកម្មស្បែកធ្ងន់ធ្ងរ ឈានដល់ដំណាក់ការដេកដួលលើស្លឹកចេកទៀតផង ៕ សាកល

0 comments:

Post a Comment

Powered by Blogger.
 
Support : Your Link | Your Link | Your Link
Copyright © 2013. Sabay News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger